Zhong Shanshan នៅតែជាមហាសេដ្ឋីមានបំផុតប្រចាំចិន ខណៈ Jack Ma ខ្ទាតមកដល់លេខ ៧

អន្តរជាតិ

កាលពី​ខែវិច្ឆិកា ២០២២ សហស្ថាបនិក Alibaba មហាសេដ្ឋី Jack Ma ធ្លាប់ជា​អ្នកមានបំផុត​មួយរូបប្រចាំប្រទេសចិន ជាមួយនឹងតំណែងលេខ ៤ ប៉ុន្តែ​នៅដើមខែមករានេះ តំណែង​របស់​លោក​ត្រូវបាន​ដណ្ដើម ទាំងនៅក្នុងបញ្ជី​មហាសេដ្ឋី និង​ក្រុមហ៊ុន Ant Group។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកបន្តិចថា កាលពី​ប៉ុន្មានថ្ងៃមុន Jack Ma លែងក្លាយជា​អ្នកសម្រេចចិត្តធំ​បំផុត​ប្រចាំ​ក្រុមហ៊ុន Fintech ធំ​បំផុត​ប្រចាំ​ចិន បន្ទាប់​ពី​ក្រុមប្រឹក្សាភិបាល​បាន​ជំនុំ​គ្នា កែប្រែ​សិទ្ធសម្រេចចិត្ត​ដោយសេរី​វិញ។

ការសម្រេចចិត្ត​នេះ​បាន​ធ្វើ​ឲ្យ Jack Ma ខាតបង់​ទ្រព្យសម្បត្តិ​ច្រើនគួរសម រហូត​លោក​ខ្ទាត​មកដល់​តំណែង​លេខ ៧ នៃ​បញ្ជី​មហាសេដ្ឋី​មាន​បំផុតនៅ​ចិន ខណៈ​ Zhong Shanshan នៅតែ​ជា​ស្ដេចត្រាញ់​កំពូល​ប្រចាំ​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ លើ​លោក។

ខាងក្រោម​នេះ​គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ ១០ រូប ប្រចាំប្រទេសចិន គិត​ត្រឹមថ្ងៃទី ០៩ មករា ២០២៣ ផ្អែកតាម​របាយការណ៍​ចេញផ្សាយ​ដោយ Forbes៖

១/ លោក Zhong Shanshan មានទ្រព្យសរុប ៦៣,១ ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/ លោក Zhang Yiming មានទ្រព្យសរុប ៤៩,៥ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/ លោក Ma Huateng មានទ្រព្យសរុប ៣៨,៨ ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

៤/ លោក Colin Zheng Huang មានទ្រព្យសរុប ៣៣,៨ ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce

៥/ លោក William Lei Ding មានទ្រព្យសរុប ២៦,៣ ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

៦/ លោក He Xiangjian មានទ្រព្យសរុប ២៥ ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៧/ លោក Jack Ma មានទ្រព្យសរុប ២៤,៩ ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម​ E-Commerce

៨/ លោក Wang Wei មានទ្រព្យ ២៤,១ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

៩/ លោក Wang Chuanfu មានទ្រព្យសរុប ២០,៦ បានមកពីការផលិតអាគុយ និងរថយន្ត

១០/ លោក Li Shufu មានទ្រព្យសរុប ២០,១ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនលក់រថយន្ត

គួរបញ្ជក់ថា ចំនួនកំពូលអ្នកមានរបស់ប្រទេសចិនខាងលើនេះ មិនបានរាប់បញ្ចូលមហាសេដ្ឋីគ្រាក់ៗនៅក្រុងម៉ាកាវ និងក្រុងហុងកុងទេ៕