ក្រុមហ៊ុន Hyundai ប្រកាសបោះលុយវិនិយោគជិត ៩០ពាន់លានដុល្លារ នៅកូរ៉េខាងត្បូង ក្រោយអាមេរិកកាត់ពន្ធ

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group ថ្មីៗនេះ បានប្រកាសថាពួកគេនឹងបោះទុនវិនយោគទឹកប្រាក់ចំនួន ១២៥,២ទ្រីលានវ៉ុន (៨៦,៤៧ពាន់លានដុល្លារ) នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសពីផែនការវិនិយោគដ៏ធំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានឈានដល់ការចុះហត្ថលេខាព្រមព្រៀងពាណិជ្ជកម្មមួយ ដោយកាត់បន្ថយពន្ធគយរបស់សហរដ្ឋអាមេរិក មកលើរថយន្តរបស់កូរ៉េខាងត្បូង មកត្រឹម ១៥% ពីកម្រិត ២៥% ពីមុន។

គួរឲ្យដឹងផងដែរថា ប្រធានាធិបតីកូរ៉ែខាងត្បូង លោក Lee Jae Myung បានជួបជាមួយលោក Euisun Chung ប្រធានក្រុមហ៊ុន Hyundai និងថ្នាក់ដឹកនាំសាជីវកម្មធំៗផ្សេងទៀត កាលពីថ្ងៃអាទិត្យ ពោលគឺក្រោយពេលពីរថ្ងៃ បន្ទាប់ពីព័ត៌មានលម្អិតត្រូវបានចេញផ្សាយលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរួមមានទាំងការសន្យារបស់កូរ៉េខាងត្បូង ក្នុងការវិនិយោគទឹកប្រាក់ចំនួន ៣៥០ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកផងដែរ។

ជម្រាបជូនផងដែរថា ក្នុងចំណោមការវិនិយោគក្នុងស្រុករបស់ក្រុមហ៊ុន Hyundai ទឹកប្រាក់ចំនួន ៥០,៥ទ្រីលានវ៉ុន (៣៥ពាន់លានដុល្លារ) នឹងត្រូវបែងចែកទៅក្នុងវិស័យ AI និងឱកាសអាជីវកម្មនាពេលអនាគតផ្សេងទៀត រូមទាំងទឹកប្រាក់ ៤៨,៤ទ្រីលានវ៉ុន ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និង ៣៦,២ទ្រីលានវ៉ុន លើការបង្កើនប្រសិទ្ធភាពរោងចក្រផលិត និងការសាងសង់អគារខ្ពស់កប់ពពក។ នេះបើយោងតាមក្រុមហ៊ុន Hyundai៕