ការលក់រថយន្តរបស់ចិន នៅក្នុងខែវិច្ឆិកាធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន រយៈពេល ១០ខែចុងក្រោយ

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយបង្ហាញថា ការលក់រថយន្តរបស់ប្រទេសចិន បានធ្លាក់ចុះអស់ ៨,៥% នៅក្នុងខែវិច្ឆិកា ដែលជាការធ្លាក់ចុះប្រចាំខែលើកទីពីរជាប់ៗគ្នា និងជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់គ្នា ក្នុងរយៈពេល ១០ខែចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យទទួលបានពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញឲ្យដឹងថា ការលក់រថយន្តនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះអស់ជាង ៨% នៅត្រឹមមានចំនួន ២,២៤ លានគ្រឿង កាលពីខែមុន បន្ទាប់ពីមានការធ្លាក់ចុះ ០,៨% នៅក្នុងខែតុលា។

បើយោងតាមលោក Cui Dongshu អគ្គលេខាធិការនៃស្ថាប័នឧស្សាហកម្មរថយន្ត បាននិយាយថា ការធ្លាក់ចុះនេះ គឺកាន់តែជ្រៅទៅ ដោយសារតែការកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនៅចុងឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកប្រើប្រាស់ទូទាំងប្រទេស។

ជម្រាបជូនថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrids ត្រូវបានគេមើលឃើញថាមានការកើនឡើង ពោលគឺមានចំនួន ៥៨,៩% នៃការលក់រថយន្តសរុប ដែលបានជំនួសឲ្យការលក់រថយន្តប្រភេទសាំង និងម៉ាស៊ូត ដែលបានធ្លាក់ចុះខ្លាំង៕​