លោក ត្រាំ ៖ ពាក្យដែលខ្ញុំចូលចិត្តជាងគេបំផុតផុតគឺ ពន្ធគយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ​ បាននិយាយថា ពាក្យដែលលោកចូលចិត្តខ្លាំងជាងបំផុតនោះគឺ ពន្ធគយ ហើយគោលនយោបាយពន្ធគយរបស់រដ្ឋបាលលោក បាននាំមកនូវប្រាក់ចំណូលរាប់រយពាន់លានដុល្លារ ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅទីក្រុង Mount Pocono រដ្ឋ Pennsylvania កាលពីថ្ងៃទី៩ ខែធ្នូ លោក ត្រាំ​ បាននិយាយថា ៖”​ខ្ញូំចូលចិត្តពាក់ ពន្ធ ច្រើនជាងពាក្យផ្សេងណាៗទាំងអស់ នៅក្នុងវចនានុក្រម”។

មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ​ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា វិធានការពន្ធគយរបស់លោកដែលបានដាក់ចេញនាពេលកន្លងមក បានទាក់ទាញក្រុមហ៊ុនជាច្រើនឲ្យត្រលប់មកសហរដ្ឋអាមេរិកវិញ។

លោក ត្រាំ បាននិយាយថា ៖”ពន្ធបាននាំមកយើងនូវទឹកប្រាក់រាប់រយពាន់លានដុល្លារ។ ហើយក្រុមហ៊ុនដែកថែបជាច្រើនកំពុងសម្រុកទៅរដ្ឋ Pennsylvania ពីព្រោះពួកគេមិនចង់បង់ពន្ធ ២៥% , ៥០% និងអាចដល់ ១០០% នោះឡើយ។ បើគ្មានពន្ធទេ យើងនឹងមិនមានរោងចក្រផលិតដែកថែបនៅគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិកនោះឡើយ។ ហើយវាពិតជាអាក្រក់ណាស់សម្រាប់សន្តិជាតិ”។

ជម្រាបជូនផងដែរថា កាលពីខែមេសា លោក ត្រាំ បានប្រកាសដាក់ពន្ធគយចាប់ពី ១០% រហូតដល់ ៤៩% លើកការនាំចូលពីប្រទេស និងដែនដីសរុបចំនួន ១៨៥ ដោយក្នុងនោះពន្ធគយទូទៅ ១០​% ត្រូវបានចូលជាធរមាន នៅថ្ងៃទី៥ ខែមេសា ខណៈពេលដែលពន្ធជាក់លាក់សម្រាប់ប្រទេសនីមួយៗ បានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា៕​