រដ្ឋបាលរបស់លោក ត្រាំ មានមហាសេដ្ឋីដល់ទៅ ១៣ រូប កំពុងធ្វើការងារយ៉ាងសកម្ម

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគរាយការណ៍ថា មានមហាសេដ្ឋីដល់ទៅ ១៣ រូប ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ៣៤០ពាន់លានដុល្លារ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិមួយចេញផ្សាយដោយកាសែត Washington Post បានបង្ហាញឲ្យដឹងថា លោក ត្រាំ​ បានបង្កើតរដ្ឋបាលមួយដែលមានទ្រព្យសម្បត្តិច្រើនជាងគេរបំផុត នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ពោលគឺមានរហូតដល់ទៅ ១២ រូបឯណោះ បើមិនរាប់បញ្ចូលទាំងលោក ត្រាំ ផ្ទាល់នោះ។

-ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ

-រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ពាន់លានដុល្លារ

-រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon មានទ្រព្យសម្បត្តិសរុបប្រមាណ ៣ពាន់លានដុល្លារ

-អ្នកឆ្លើយឆ្លងព័ត៌មានពិសេស លោក Steve Witkoff មានទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារ

-នាយករដ្ឋបាលអាជីវកម្មខ្នាតតូច លោកស្រី Kelly Loeffler មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៣ពាន់លានដុល្លារ

-សមាជិកអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) លោក Elon Musk មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៨៤ពាន់លានដុល្លារ

-សមាជិកអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) លោក Joe Gebbia មានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៣ពាន់លានដុល្លារ

-សមាជិកអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) លោក Antonio Gracias មានទ្រព្យសម្បត្តិសរុបប្រមាណ ២,២ពាន់លានដុល្លារ

-ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីតាលី និងសាន់ម៉ារីណូ លោក Tilman Fertitta មានទ្រព្យសម្បត្តិសរុបប្រមាណ ១១,៣ពាន់លានដុល្លារ

-ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូស្តារីកា លោកស្រី Melinda Hildebrand មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៧ពាន់លានដុល្លារ

-ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំចក្រភពអង់គ្លេស លោក Warren Stephens មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៤ពាន់លានដុល្លារ

-អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Stephen Feinberg មានទ្រព្យសម្បត្តិសរុបប្រមាណ ៥ពាន់លានដុល្លារ

-ប្រធានគណៈកម្មការមូលបត្រ និងផ្សារហ៊ុន លោក Paul Atkins មានទ្រព្យសម្បត្តិសរុបប្រមាណ ១,២ពាន់លានដុល្លារ៕