ណែនាំឲ្យស្គាល់កំពូលអ្នកមានដាច់គេបំផុតទាំង១០ នៅក្នុងប្រទេសវេណេស៊ុយអេឡា

អន្តរជាតិ

វេណេស៊ុយអេឡា ត្រូវបានចាត់ទុកថាជាប្រទេសដែលសម្បូរទៅធនធាន ជាពិសេសប្រេងឆៅ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកមានបំផុត នៅក្នុងប្រទេសនេះ បែរជាមិនសូវឃើញរកស៊ីទៅលើវិស័យប្រេងនេះនោះឡើយ ផ្ទុយទៅវិញផ្តោតសំខាន់តែលើវិស័យធនាគារ និងម្ហូបអាហារជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញពីបញ្ជីឈ្មោះកំពូលអ្នកមានដាច់គេទាំង១០ នៅក្នុងប្រទេសវេណេស៊ុយអេឡា។

១. Juan Carlos Escotet ស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Banesco និង Abanca រកស៊ីលើវិស័យធនាគារ មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៤ពាន់លានដុល្លារ

២. Lorenzo Mendoza នាយកប្រតិបត្តិក្រុមហ៊ុន Empresas Plar រកស៊ីលើវិស័យម្ហូបអាហារ មានទ្រព្យសម្បត្តិសរុបប្រមាណ ៤ពាន់លានដុល្លារ

៣. Julio Herrera Velutini ម្ចាស់ភាគហ៊ុនធំនៅក្នុងធនាគារជាតិវេណេស៊ុយអេឡា មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨ពាន់លានដុល្លារ

៤. Ricardo Fernando Barrueco រកស៊ីលើវិស័យនេសាទ និងធនាគារ មានទ្រព្យសម្បត្តិសរុបប្រមាណ ១ពាន់លានដុល្លារ

៥. Victor Vargas រកស៊ីលើវិស័យធនាគារ មានទ្រព្យសម្បត្តិសរុបប្រមាណ ៧២០លានដុល្លារ

៦. Jorge Massa Dustou រកស៊ីលើវិស័យផលិតឱសថ មានទ្រព្យសម្បត្តិសរុបប្រមាណ ៧០០លានដុល្លារ

៧. Sheyene Gerardi រកស៊ីលើវិស័យរ៉ែ និងបច្ចេកវិទ្យា មានទ្រព្យសម្បត្តិសរុបប្រមាណ ៧០០លានដុល្លារ

៨. Wilmer Ruperti រកស៊ីលើវិស័យប្រេង និងដឹកជញ្ជូន មានទ្រព្យសម្បត្តិសរុបប្រមាណ ៥០០លានដុល្លារ

៩. Carolina Herrera ស្ថាបនិកក្រុមហ៊ុន Carolina Herrera Fashion មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣០លានដុល្លារ

១០. Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា មានទ្រព្យសម្បត្តិសរុបប្រមាណជាង ២លានដុល្លារ៕​