លោក Bill Gates ផ្ទេរលុយជិត ៨ពាន់លានដុល្លារ ទៅអង្គការសប្បុរសធម៌ ដើម្បីដោះស្រាយបណ្តឹងលែងលះ

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូល Bill Gates បានបញ្ចប់ការផ្ទេរប្រាក់ដ៏ច្រើនចំនួនប្រមាណ ៧,៨៨ពាន់លានដុល្លារ ទៅកាន់មូលនិធិសប្បុរសធម៌ឯកជនរបស់អតីតភរិយារបស់លោក គឺលោកស្រី Melinda Gates ដើម្បីដោះស្រាយបណ្តឹងលែងលះដ៏ធំបំផុតមួយដែលធ្លាប់មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារពន្ធដែលទើបចេញផ្សាយថ្មី ហើយត្រូវបានពិនិត្យដោយកាសែត New York Times ក្នុងខែមករា ឆ្នាំ២០២៦ បានបង្ហាញឲ្យដឹងថា ការបរិច្ចាគនេះត្រូវបានធ្វើឡើង តាំងពីឆ្នាំ២០២៤ មកម្លេះ ដល់មូលនិធិ Pivotal Philanthropies ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញបង្កើតឡើងដោយលោកស្រី Melinda។

ហើយមិនតែប៉ុណ្ណោះ ចំពោះការបរិច្ចាគនេះផងដែរ ត្រូវបានធ្វើឡើង ដើម្បីជាការដោះស្រាយបណ្តឹងលែងលះ នៅក្នុងឆ្នាំ២០២១ របស់គូស្វាមីភរិយានេះ បន្ទាប់ពីការសម្រេចចិត្តរបស់ពួកគេក្នុងការបើកដំណើរការអង្គការសប្បុរសធម៌ឯករាជ្យ។

ជម្រាបជូនថា ការដោះស្រាយនេះ ក៏មានពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនផងដែរ រួមទាំងអចលនទ្រព្យដែលមានតម្លៃជាង ១៧០លានដុល្លារ ការប្រមូលស្នាដៃសិល្បៈចំនួន ១៣០លានដុល្លារ និងភាគហ៊ុនសំខាន់ៗរបស់ Microsoft។ បើយោងតាម Forbes បានប៉ាន់ប្រមាណថា ការផ្ទេរទាំងនេះបានធ្វើឱ្យលោកស្រី Melinda មានទ្រព្យសម្បត្តិសរុបប្រហែល ២៥ពាន់លានដុល្លារ៕​