ទុនបម្រុងមាសរបស់រុស្ស៊ី កើនឡើងជាង ២១៦ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០២២ មក

អន្តរជាតិ

ទុនបម្រុងមាស និងប្តូរប្រាក់បរទេសរបស់រុស្ស៊ី បានកើនឡើងជាង ២១៦ពាន់លានដុល្លារ បើធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចុងឆ្នាំមុន ទុនបម្រុងអន្តរជាតិរបស់ប្រទេសរុស្ស៊ី មានចំនួនប្រហែល ៧៥៥ពាន់លានដុល្លារ ដែលក្នុងនោះ មាន ៣២៦,៥ពាន់លានដុល្លារត្រូវបានរក្សាទុកជាមាស។

គួរឲ្យដឹងថា រុស្ស៊ីជាប់ចំណាត់ថ្នាក់លេខពីរនៅលើពិភពលោកក្នុងចំណោមប្រទេសផលិតមាសធំជាងគេ ដោយពួកគេអាចជីកយករ៉ែជាងបានប្រមាណជាង ៣០០ តោនក្នុងមួយឆ្នាំ។

យ៉ាងណាមិញ បើគិតចាប់តាំងពីឆ្នាំ២០២២ មក មាសរបស់រុស្ស៊ីត្រូវបានដកចេញពីការចរាចរនៅក្នុងទីផ្សារលោកខាងលិច ហើយលែងត្រូវបានទទួលយកដោយសមាគមទីផ្សារមាសអន្តរជាតិ London Bullion ទៀតនោះឡើយ ដូច្នេះពួកគេគឺមិនអាចលក់មាសនៅបរទេសបានទេ។

តម្លៃមាសបានកើនឡើងក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ដោយសារតម្រូវការខ្លាំងពីធនាគារកណ្តាល ការព្រួយបារម្ភអំពីអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង រួមទាំងការគំរាមកំហែងនៃការរឹបអូសទ្រព្យសម្បត្តិក្រោមទណ្ឌកម្ម ដែលបណ្តាលមកពីការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំរបស់រុស្ស៊ី។

ជម្រាបជូនថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥ តម្លៃនៃទុនបម្រុងមាសរបស់រុស្ស៊ីបានកើនឡើងទ្វេដង ខណៈដែលទុនបម្រុងរូបិយប័ណ្ណបរទេសបានធ្លាក់ចុះប្រហែល ១៤%។ មាសមានចំនួន ៤៣% នៃទុនបម្រុងសរុប បើប្រៀបធៀបទៅនឹង ២១% មុនពេលមានសង្គ្រាម៕​