ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់នៅដដែលមិនផ្លាស់ប្តូរ

អន្តរជាតិ

ធនាគារកណ្តាលសហរដ្ឋអាអាមេរិក (Fed) បានបន្តរក្សាអត្រាការប្រាក់របស់ខ្លួនមិនផ្លាស់ប្តូរ នៅក្នុងកិច្ចប្រជុំគោលនយោបាយជាលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ២០២៦ នេះ ពោលគឺដូចទៅនឹងអ្វីដែលទីផ្សាររំពឹងទុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៨ ខែមករា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានសម្រេចចិត្តបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរ នៅចន្លោះពី ៣,៥%-៣,៧៥%។

ជុំវិញការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិកបានកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយធ្វើកាត់បន្ថយអត្រាការប្រាក់គោលចំនួនបីដងរួចមកហើយ កាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះ មន្ត្រីធនាគារកណ្តាលសហរដ្ឋអាមេរិកមួយចំនួន បាននិយាយថា ថ្មីៗនេះពួកគេចង់ឃើញផលប៉ះពាល់នៃការកាត់បន្ថយអត្រាការប្រាក់ទាំងនេះ មុនពេលពិចារណាលើសកម្មភាពបន្ថែមទៀត។

លើសពីនេះ ធនាគារកណ្តាល Fed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមករាថា ៖” សកម្មភាពសេដ្ឋកិច្ចបន្តកើនឡើងក្នុងល្បឿនរឹងមាំ។ លើសពីនេះអតិផរណាបន្តកើនឡើង ហើយទីផ្សារការងារបានបង្ហាញពីសញ្ញាស្ថេរភាពមួយចំនួនឡើងវិញ”។

យ៉ាងណាមិញ ជុំវិញការប្រកាសរបស់ Fed មិនបានផ្តល់តម្រុយណាមួយអំពីពេលណាដែលការកាត់បន្ថយអត្រាការប្រាក់បន្ទាប់នឹងកើតឡើងនោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា ការកាត់បន្ថយនេះនឹងអាស្រ័យលើទិន្នន័យជាក់ស្តែង និងទស្សនវិស័យសេដ្ឋកិច្ចនាពេលខាងមុខ៕​