មហាសេដ្ឋីអចលនទ្រព្យកំពូលហ្វីលីពីន បាត់លុយជាង ១ពាន់លានដុល្លារ ក្នុងពេលត្រឹមមួយថ្ងៃ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក Manuel Villar ធ្លាក់ចុះអស់ជាង ១ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីនិយតករហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុន Villar Land ដែលជាក្រុមហ៊ុនអលចនទ្រព្យដ៏ល្បីល្បាញក្នុងប្រទេស រួមទាំងនាយកប្រតិបត្តិ និងទាំងខ្លួនលោកផ្ទាល់ ដោយចោទប្រកាន់ពីការរៀបចំទីផ្សារ ការជួញដូរផ្ទៃក្នុង និងការបង្ហាញព័ត៌មានបំភាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញចោទប្រកាន់នោះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Villar Land ធ្លាក់ចុះដល់ទៅ ២៥% នៅថ្ងៃចន្ទ បន្ទាប់ពីការជួញដូរបានបន្តឡើងវិញ ក្រោយផ្អាករយៈពេលមួយម៉ោង ដោយផ្សារហ៊ុនហ្វីលីពីន។ យោងតាម ​​Forbes ភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយ Villar ក៏បានធ្លាក់ចុះផងដែរ។

មិនតែប៉ុណ្ណោះ គណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុនហ្វីលីពីន (SEC) បានបន្ថែមទៀតថា អង្គភាពដែលមានទំនាក់ទំនងជាមួយលោក Manuel Villar រួមទាំងក្រុមហ៊ុន Infra Holdings ដែលជាកម្មសិទ្ធិរបស់ប្អូនប្រុសរបស់លោក Villar ក៏ត្រូវបានចោទប្រកាន់ពីការរៀបចំការជួញដូរក្លែងក្លាយ ដើម្បីផ្តល់ភាគហ៊ុនដល់ក្រុមហ៊ុន Villar Land ផងដែរ។

យ៉ាងណាមិញ SEC បានដាក់សំណើរបស់ខ្លួនទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រសួង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិនិត្យមើលពាក្យបណ្តឹងនេះ។

ជម្រាបជូនថា លោក Villar ធ្លាប់ត្រូវបានចាត់ថ្នាក់ជាបុគ្គលមានបំផុតនៅក្នុងប្រទេសហ្វីលីពីននៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ២០២៥ របស់ទស្សនាវដ្តី Forbes ដែលចេញផ្សាយកាលពីខែមេសាឆ្នាំមុន ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៧,២ពាន់លានដុល្លារ តែឥឡូវមហាសេដ្ឋីរូបនេះស្ថិតនៅលំដាប់ទីបួន ជាមួយនឹងទ្រព្យសម្បត្តិ ៣,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦៕​