គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីមានដាច់គេទី១ និងទី២ កើនឡើងដល់ជាង ៥៨០ពាន់លានដុល្លារ

អន្តរជាតិ

ទំហំទ្រព្យសម្បត្តិរវាងមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk និងមហាសេដ្ឋីមានបំផុតលំដាប់ទីពីរ លោក Larry Page មានគម្លាតខុសគ្នារហូតដល់ទៅជាង ៥៨០ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Musk កើនឡើងដល់ជាង ៨៤៤ពាន់លានដុល្លារ ស្របពេលលោក Page មានទ្រព្យសម្បត្តិសរុបត្រឹមតែប្រមាណ ២៦៤ពាន់លានដុល្លារ ដែលធ្វើឲ្យមានគម្លាតខុសគ្នាយ៉ាងច្រើន។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៤៤,៧ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៤,៤ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៣,៩ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៦,៦ពាន់លានដុល្លារ

5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៤,៣ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៦,៤ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៤,៥ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦១ពាន់លានដុល្លារ

9.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៤ពាន់លានដុល្លារ

10.Rob Walton អតីតប្រធានក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩ពាន់លានដុល្លារ៕