សហស្ថាបនិកពីរនាក់នៃក្រុមហ៊ុន xAI របស់មហាសេដ្ឋី Elon Musk ប្រកាសលាលែងចេញពីតំណែង

អន្តរជាតិ

សហស្ថាបនិករបស់ក្រុមហ៊ុន xAI លោក Tony Wu និងលោក Jimmy Ba បានប្រកាសលាលែងចេញពីតំណែងពីក្រុមហ៊ុបញ្ញាសិប្បនិម្មិតដែលពួកគេបានចាប់ផ្តើមបង្កើតឡើងជាមួយមហាសេដ្ឋី Elon Musk កាលពីតិចជាងបីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការចាកចេញរបស់លោក Tony និងលោក Jimmy នេះ គឺជាការចាកចេញចុងក្រោយបំផុតពីក្រុមហ៊ុន xAI ដែលធ្វើឲ្យបច្ចុប្បន្នក្រុមហ៊ុននេះ នៅសល់តែពាក់កណ្តាលប៉ុណ្ណោះ នៃសហស្ថាបនិកចំនួន ១២ នាក់របស់ខ្លួន។

មិនតែប៉ុណ្ណោះ បើយោងតាមកាសែត Financial Times បានរាយការណ៍ថា ការលាលែងចេញពីតំណេងរបស់លោក Tony បានធ្វើឲ្យបន្ទាប់ពីមានភាពតានតឹងក្នុងក្រុមបច្ចេកទេសរបស់ខ្លួន លើការទាមទារឲ្យមានការកែលម្អដំណើរការគំរូ AI ខណៈពេលដែលោក Musk បានដាក់សម្ពាធឲ្យតាមទាន់គូប្រជែងធំៗរបស់ខ្លួន ដូចជា OpenAI និង Anthropic ជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោក Tony និងលោក Jimmy ហាក់មិនបាននិយាយអ្វីនៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X ចំពោះមូលហេតុនៃការចាកចេញរបស់ពួកគេនោះឡើយ ដោយគ្រាន់តែបានថ្លែងអំណរគុណដល់លោក Musk ប៉ុណ្ណោះ។

ជម្រាបជូនថា ការផ្លាស់ប្តូរចុងក្រោយបំផុតនៅ xAI បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SpaceX របស់លោក Musk បាននិយាយថា ខ្លួននឹងទិញយក xAI ដើម្បីបង្កើតក្រុមហ៊ុនដែលមានតម្លៃ ១,១២ពាន់ពាន់លានដុល្លារ ជាមួយនឹងផែនការដើម្បីក្លាយជាក្រុមហ៊ុនសាធារណៈ នៅឆ្នាំនេះ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់មហិច្ឆតារបស់មហាសេដ្ឋី Elon Musk ក្នុងការដាក់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងលំហអាកាស៕​