អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ថ្មីៗនេះ បានធ្លាក់ចេញពីបញ្ជីឈ្មោះអ្នកមានដាច់គេទាំង១០ នៅលើពិភពលោក របស់ទស្សនាវដ្តី Forbes ក្រោយទ្រព្យសម្បត្តិរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា នេះជាលើកដំបូងហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលោក Buffett បាត់បង់តំណែងកំពូល Top 10 របស់ខ្លួន បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក ធ្លាក់ចុះមកនៅត្រឹមជាង ១៤៨ពាន់លានដុល្លារ ។
ទន្ទឹមជាមួយគ្នានេះ លោក Rob Walton ដែលជាអតីតប្រធានក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ពិភពលោក Walmart បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងបញ្ជីចំណូលថ្នាក់កំពូលនេះវិញ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណជាង ១៥១ពាន់លានដុល្លារ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៤៩,៣ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥១ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣១,៧ពាន់លានដុល្លារ
4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៩,៤ពាន់លានដុល្លារ
5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២១៤,១ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៥,៤ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៩,៧ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៨,៧ពាន់លានដុល្លារ
9. Rob Walton អតីតប្រធានក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១,៤ពាន់លានដុល្លារ
10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៤ពាន់លានដុល្លារ៕

