លោក ត្រាំ ប្រកាសថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវេណេស៊ុយអេឡាជាលើកដំបូង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡា គឺល្អខ្លាំងណាស់ ហើយលោកមានគម្រោងទៅទស្សនកិច្ចនៅក្នុងប្រទេសនេះ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី១៣ ខែកុម្ភៈថាលោកនឹងធ្វើដំណើរទេស្សនកិច្ចវេណេស៊ុយអេឡា ប៉ុន្តែមិនទាន់បានកំណត់កាលបិរច្ឆេទជាក់លាក់សម្រាប់ទស្សនកិច្ចនេះនៅលើយនោះទេ។

យ៉ាងណាមិញ​ ប្រសិនបើផែនការនេះដំណើរការទៅមុខ នោះលោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានទៅទស្សនកិច្ចប្រទេសវេណេស៊ុយអេឡា ពោលគឺគិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Bill Clinton ក្នុងឆ្នាំ១៩៩៧ មក។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយសំដៅលើប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ថា៖”​ យើងមានទំនាក់ទំនងជាមួយគ្នាល្អណាស់ ហើយអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី Rodriguez លើការទទួលបានប្រេងរបស់ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ”។

គួរឲ្យដឹងផងដែរថា ក្នុងថ្ងៃដដែលនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសពីការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើវិស័យថាមពលរបស់ប្រទេសវេណេស៊ុយអេឡា ដែលជាការបន្ធូរបន្ថយភាពតានតឹងដ៏ធំបំផុតចាប់តាំងពីមានការវាយឆ្មក់របស់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដែលបានចាប់ខ្លួនលោក Maduro និងភរិយារបស់លោកមក។

ជម្រាបជូនថា ចាប់តាំងពីការចាប់ខ្លួនលោក Maduro ក្នុងប្រតិបត្តិការយោធានៅថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិក និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡា បានឈានដល់កិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើប្រេងដែលមានតម្លៃប្រហែល ២ពាន់លានដុល្លារ និងផែនការកសាងឡើងវិញចំនួន ១០០ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មនេះ ផងដែរ៕​