មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិក លោក Bill Gates កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ថាលោកធ្លាក់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីជនជាតិរុស្ស៊ីដល់ទៅពីរនាក់ ខណៈពេលដែលនៅតែជាស្វាមីរបស់លោកស្រី Melinda Gates។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំបុគ្គលិកមូលធិនិធិ Gates Foundation កាលពីថ្ងៃទី២៤ ខែកុម្ភៈថា ៖” ខ្ញុំធ្លាប់មានទំនាក់ទំនងសេ្នហាលួចលាក់ ម្តងជាមួយអ្នកលេងសន្លឹកបៀជនជាតិរុស្ស៊ីម្នាក់ដែលខ្ញុំបានជួបនៅក្នុងការប្រកួតមួយ និងម្តងទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែរជនជាតិរុស្ស៊ីម្នាក់ដែលខ្ញុំបានជួបតាមរយៈអាជីវកម្ម”។
យ៉ាងណាមិញជុំវិញការសារភាពនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីលោក Bill Gates ត្រូវបានគេចោទប្រកាន់ថាមានការជាប់ពាក់ព័ន្ធទៅនឹងមហាសេដ្ឋី Jeffrey Epstein ដែលជាជនរំលោភបំពានផ្លូវភេទលើកុមារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Bill Gates បានទទូចថាលោកមិនមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់របស់ Epstein នោះឡើយ ពោលគឺគ្រាន់តែជាអ្នករាប់អានស្គាល់គ្នាធម្មតាប៉ុណ្ណោះ។ ហើយក្នុងអំឡុងកិច្ចប្រជុំនោះ លោកក៏ទទួលស្គាល់ថាផងដែរថា ការរក្សាទំនាក់ទំនងជាមួយ Epstein គឺជាកំហុសដ៏ធំបំផុតមួយ៕

