Robert Kuok បន្តគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៦

អន្តរជាតិ

យោងតាមចំណាត់ថ្នាក់មហាសេដ្ឋីចុងក្រោយដែលចេញផ្សាយដោយទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា លោក Robert Kuok ដែលបច្ចុប្បន្នមានវ័យ ១០២ឆ្នាំហើយនោះ នៅតែបន្តគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីដែលមានមូលដ្ឋាននៅទីក្រុងហុងកុងរូបនេះ ស្ថិតនៅលំដាប់ទី២០៤ ក្នុងបញ្ជីពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៤,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧% ធៀបទៅនឹងឆ្នាំមុន។

លោក Kuok ត្រូវបានគេស្គាល់ថាជា “ស្តេចស្ករនៃអាស៊ី” និងជាស្ថាបនិកនៃក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារប្រណីត Shangri-La។ លោកក៏ជាម្ចាស់ក្រុមហ៊ុន Kuok Group ដែលមានភាគហ៊ុនលើសណ្ឋាគារ អចលនទ្រព្យ និងទំនិញផងដែរ។

ជម្រាបជូនថា បន្ទាប់ពីលោក Kuok តំណែងអ្នកមានដាច់គេទី២ របស់ម៉ាឡេស៊ី គឺធ្លាក់ទៅលើលោក Quek Leng Chan ប្រធានប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Hong Leong Group ដែលស្ថិតនៅលំដាប់ទី៤៨៦ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៧,៦ពាន់លានដុល្លារអាមេរិក៕​