អាមេរិក ទាត់ចោលលទ្ធភាពដែលតម្លៃប្រេងអាចកើនឡើតដល់ ២០០ដុល្លារ/បារ៉ែល

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright កាលពីពេលថ្មីៗនេះ បានបង្ហាញការជឿជាក់ថាតម្លៃប្រេងពិភពលោក មិនអាចហក់ឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែលបាននោះឡើយ។ នេះបើតាមការចេញផ្សាយពីសារព័ត៎មាន។ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wright បានមាននិយាយនៅថ្ងៃទី១២ ខែមីនា ដោយឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ថា ៖”ខ្ញុំចង់និយាយថាវាមិនអាចទៅរួចទេ។ ប៉ុន្តែយើងកំពុងផ្តោតលើយុទ្ធនាការយោធា និងការដោះស្រាយបញ្ហានោះ”។

គួររំឮកផងដែរថា លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃបញ្ជាការយោធាអ៊ីរ៉ង់ បានព្រមានពិភពលោកឲ្យត្រៀមខ្លួនសម្រាប់តម្លៃប្រេងឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរឡើង។

មិនតែប៉ុណ្ណោះ លោក Wright បានប្រាប់ CNN ទៀតថា ៖”យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការរំខានរយៈពេលខ្លី ដើម្បីធានាបាននូវលំហូរថាមពលរយៈពេលវែង”។ រដ្ឋមន្ត្រីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលរបស់លោក ត្រាំ កំពុងផ្តោតលើដំណោះស្រាយជាក់ស្តែង ដើម្បីឆ្លងឲ្យផុតនៃការរំខានការផ្គត់ផ្គង់ថាមពលដ៏តឹងតែងទាំងនេះ។

ជម្រាបជូនថា តម្លៃប្រេងពិភពលោកបានកើនឡើងជាង ៩% គិតនៅថ្ងៃទី១២ ខែមីនា។ ប្រេងឆៅប្រភេទ Brent បច្ចុប្បន្នកំពុងជួញដូរប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកមានតម្លៃ ៩៥ដុល្លារ៕​