អ៊ីរ៉ង់ កំពុងពិចារណាគិតថ្លៃសេវាសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

អ្នកតាក់តែងច្បាប់អ៊ីរ៉ង់ លោកស្រី Somayeh Rafiei កាលពីពេលថ្មីៗនេះ បានស្នើផែនការមួយដែលតម្រូវឲ្យកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបង់ថ្លៃសេវាសម្រាប់ការធានាសន្តិសុខដល់ពួកគេ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន ISNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Rafiei បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ISNA នៅថ្ងៃទី២០ ខែមីនានេះថា ៖”សមាជិកសភាអ៊ីឺរ៉ង់កំពុងបន្តផែនការមួយដែលប្រទេសនានានឹងត្រូវបង់ថ្លៃសេវា និងពន្ធដល់អ៊ីរ៉ង់ សម្រាប់ការប្រើប្រាស់ច្រកសមុទ្រ Hormuz ជាផ្លូវសុវត្ថិភាពសម្រាប់ការដឹកជញ្ជូន ថាមពល និងសន្តិសុខស្បៀងអាហារ”។

យោងតាមលោកស្រី អ៊ីរ៉ង់នឹងប្រើប្រាស់កងកម្លាំង សិទ្ធិអំណាច និងកិត្យានុភាពរបស់ខ្លួនដើម្បីធានាសន្តិសុខនៅក្នុងច្រកសមុទ្រ Hormuz ហើយជាថ្នូរមកវិញ ប្រទេសនានានឹងត្រូវបង់ថ្លៃពន្ធសម្រាប់សេវានេះ។

គួរឲ្យដឹងផងដែរថា យោធាអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវការព្រមានរបស់ខ្លួននៅថ្ងៃនេះថា ខ្លួននឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់តំបន់មជ្ឈិមបូព៌ា ប្រសិនបើគ្រឿងបរិក្ខាររបស់ទីក្រុងតេអេរ៉ង់ នៅតែបន្តវាយប្រហារ។

ជម្រាបជូនថា ច្រកសមុទ្រ Hormuz ដែលតាមរយៈនោះ ប្រេង និងឧស្ម័នធម្មជាតិរាវ ២០% របស់ពិភពលោកត្រូវបានដឹកជញ្ជូន នៅតែត្រូវបានរារាំងដោយអ៊ីរ៉ង់ ដែលជំរុញឲ្យតម្លៃថាមពលកើនឡើង និងបង្កើនការព្រួយបារម្ភអំពីអតិផរណា៕​