បុត្រីស្តេចម៉ាឡេស៊ី ត្រូវបានតែងតាំងជាប្រធានថ្មីរបស់ក្រុមហ៊ុនផ្តល់សេវា 5G U Mobile

អន្តរជាតិ

ព្រះនាង Tunku Tun Aminah Sultan Ibrahim Ismail ដែលជាបុត្រីរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះអង្គម្ចាស់ Sultan Ibrahim Iskandar បានជំនួសតំណែងរបស់មហាសេដ្ឋី Vincent Tan ក្នុងនាមជាប្រធានថ្មីរបស់ក្រុមហ៊ុន U Mobile ដែលជាអ្នកផ្តល់សេវាទូរស័ព្ទ 5G ធំបំផុតទីពីររបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះនាង Tunku Tun Aminah បានចូលកាន់តំណែងនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ខណៈពេលដែលលោក Tan ដែលជាស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុន នៅតែបន្តតំណែងជាទីប្រឹក្សារបស់ក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ការណែនាំ និងគាំទ្រដល់ការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន។

ក្រុមហ៊ុនទូរគមនាគមន៍ U Mobile បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ព្រះនង Tunku Tun Aminah នឹងនាំមកនូវបទពិសោធភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចយ៉ាងទូលំទូលាយ ដោយទ្រង់ក៏ធ្លាប់បានដឹកនាំអង្គការឯកជននៅទូទាំងឧស្សាហកម្មជាច្រើន និងបានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី និងឯកជនជាច្រើនរួចមកហើយ។

ជម្រាបជូនផងដែរថា ជុំវិញការតែងតាំងព្រះនាង Tunku Tun Aminah ជាប្រធានក្រុមហ៊ុន U Mobile នេះ បានកើតឡើងនៅពេលដែល Mawar Setia ដែលជាក្រុមហ៊ុនវិនិយោគដែលព្រះនាងបានសហការបង្កើតឡើងរួមគ្នាជាមួយលោក Tan បានកាន់កាប់ភាគហ៊ុនគ្រប់គ្រងមួយផ្នែកធំនៅក្នុង U Mobile តាមរយៈការទិញភាគហ៊ុនពីក្រុមហ៊ុន Singapore Technologies Telemedia៕​