Elon Musk ថា SpaceX និង Tesla នឹងចាប់ផ្តើមផលិតបន្ទះឈីបកំពូលរបស់ខ្លួន

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន SpaceX និង Tesla របស់ខ្លួន នឹងសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបចំនួនពីរ នៅក្នុងទីក្រុង Austin រដ្ឋ Texas ដោយមួយដើម្បីផ្គត់ផ្គត់ថាមពលដល់រថយន្ត និងមនុស្សយន្ត និងមួយទៀតសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្ននន័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់លោក Musk បែបនេះ​ គឺត្រូវបានធ្វើឡើងបនញទាប់ពីមានការប្រកាសអំពីផែនការនៃការសាងសង់រោងចក្រ Terafab ដែលផ្តោតសំខាន់ទៅលើបន្ទះឈីប AI កម្រិតខ្ពស់ទំនើបបំផុតមួយ នៅក្នុងទីក្រុង Austin ។

មិនតែប៉ុណ្ណោះ លោក Musk បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖ “Terafab នឹងចែកចេញជារោងចក្រពីរ ដែលរោងចក្រនីមួយៗ នឹងផ្តោតតែលើការផលិតបន្ទះឈីបប៉ុណ្ណោះ”។

កាលពីមុន លោក Musk ធ្លាប់បាននិយាយថា Tesla នឹងត្រូវសាងសង់រោងចក្រផលិតបន្ទះឈីប AI ផ្ទាល់ខ្លួន ចំពេលកំពុងមានចចាមអារ៉ាមថាអាចនឹងរួមបញ្ចូលជាមួយក្រុមហ៊ុន SpaceX ផងដែរ។

ជម្រាបជូនផងដែរថា SpaceX ថ្មីៗនេះបានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI រួចទៅហើយ ចំពេលមានការព្យាករថាតម្លៃមូលធនទីផ្សារនៃក្រុមហ៊ុននេះ​ អាចនឹងហក់ឡើងដល់ ១,៧៥ទ្រីលានដុល្លារ៕​