អ៊ីរ៉ង់ ចាត់ទុកប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ជាគោលដៅវាយប្រហារស្របច្បាប់

អន្តរជាតិ

អ៊ីរ៉ង់បានព្រមានថា ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ត្រូវបានចាត់ទុកថាជាគោលដៅវាយប្រហារដោយស្របច្បាប់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា សេវាកម្ម Starlink បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅក្នុងប្រទេសក្នុងតំបន់ជាច្រើន រួមទាំងបារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ មន្ត្រីអ៊ីរ៉ង់បានពិពណ៌នាអំពីវត្តមានរបស់បណ្តាញអ៊ីនធឺណិតនេះ នៅក្នុងតំបន់ថាជាការគំរាមកំហែងសន្តិសុខដែលអាចកើតមាន ជាពិសេសនៅក្នុងស្ថានភាពសង្គ្រាម។

ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់បានរឹតត្បិត ឬបានកាត់ផ្តាច់ការចូលប្រើប្រាស់សេវាអ៊ីនធឺណិតសកលរបស់ពលរដ្ឋខ្លួនទាំងស្រុង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ អ្នកសង្កេតការណ៍អ៊ីរ៉ង់ម្នាក់ បាននិយាយថា ចលនានេះមានគោលបំណងគ្រប់គ្រងលំហូរព័ត៌មាន និងកំណត់ការរីករាលដាលនៃព័ត៌មាន និងរូបភាពទាក់ទងនឹងការអភិវឌ្ឍយោធាក្នុងស្រុក។

ជម្រាបជូនថា ស្ថាប័នសន្តិសុខអ៊ីរ៉ង់ រួមទាំងក្រសួងមហាផ្ទៃ ក៏បានប្រកាសផងដែរថា ការប្រើប្រាស់ Starlink ដោយជនស៊ីវិល គឺជារឿងខុសច្បាប់។ អាជ្ញាធរបានព្រមានថា អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណបរបស់អាមេរិនេះ អាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារផងដែរ៕​