តម្លៃប្រេងឆៅប្រភេទ Brent កំពុងជួញដូរនៅក្នុងតម្លៃប្រហែល ៩៨ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងជិត ៥% ខណៈពេលដែលទីផ្សារភាគហ៊ុនសំខាន់ដូចជា S&P 500 និង Nasdaq Composite បានឡើងដល់កម្រិតខ្ពស់បំផុតជាលើកទីពីរជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ នៅថ្ងៃទី១៦ ខែមេសា ប្រេងឆៅប្រភេទ Brent មានតម្លៃប្រមាណ ៩៩,៤ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងប្រភេទ WTI របស់សហសរដ្ឋអាមេរិក បានកើនឡើង ៣,៧% ដល់ ៩៤,៧ដុល្លារ។ ប៉ុន្តែគិតនៅត្រឹមថ្ងៃទី១៧ ខែមេសា តម្លៃប្រេងទាំងពីរប្រភេទបានធ្លាក់ចុះបន្តិច ដល់ ៩៨ដុល្លារ និង ៩៣ដុល្លាររៀងៗគ្នា។
ជម្រាបជូនថាជុំវិញារកើនឡើងនេះ បន្ទាប់ពីវិនិយោគិននៅតែមានការសង្ស័យអំពីសមត្ថភាពនៃការចរចាសន្តិភាពនាពេលខាងមុខរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីដោះស្រាយការរំខានដល់ការផ្គត់ផ្គង់ថាមពលនៅមជ្ឈិមបូព៌ា។ ជម្លោះនេះកំពុងរារាំងការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០% ទូទាំងពិភពលោក ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ៕

