លែងខ្វះប្រេងប្រើ ឥណ្ឌូណេស៊ី ទទួលបានការផ្គត់ផ្គង់ប្រេងឆៅចំនួន ១៥០ លានបារ៉ែលពីប្រទេសរុស្ស៊ី

អន្តរជាតិ

រុស្ស៊ី បានឈានដល់ការផ្គត់ផ្គង់ប្រេងរហូតដល់ ១៥០ លានបារ៉ែលដល់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Prabowo Subianto ទៅកាន់ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Prabowo បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង កាលពីសប្តាហ៍មុន ដែលជាកន្លែងមេដឹកនាំទាំងពីរពិភាក្សាគ្នា​អំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រួមទាំងវិស័យថាមពលផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានដកស្រង់សម្តីរបស់លេខាធិការគណៈរដ្ឋមន្ត្រី លោក Teddy Indra Wijaya ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ ឥណ្ឌូណេស៊ី ទទួលបានការផ្គត់ផ្គង់ប្រេងចំនួន ១៥០ លានបារ៉ែល ដើម្បីដោះស្រាយបញ្ហាប្រែប្រួលសេដ្ឋកិច្ច។

ជម្រាបជូនផងដែរថា ដូចទៅនឹងប្រទេសជាច្រើនផ្សេងទៀតដែរ ឥណ្ឌូណេស៊ី បានស្ថិតនៅក្រោមសម្ពាធពីការកើនឡើងនៃតម្លៃប្រេងសកល ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយបានខិតខំប្រឹងប្រែងដើម្បីធានាបាននូវអ្នកផ្គត់ផ្គង់ជំនួស។ ប្រហែល ២០% ទៅ ២៥% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌូណេស៊ី គឺបានមកពីមជ្ឈិមបូព៌ា ហើយត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់៕​