iPhone 18 អាចនឹងចេញមកជាមួយលក្ខណៈសម្បត្តិអន់ជាងមុន បើធៀបទៅនឹង iPhone 17

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា iPhone 18 ស្តង់ដារបស់ក្រុមហ៊ុន Apple អាចនឹងមានប្រព័ន្ធដំណើរការអន់ជាង និងអេក្រង់ដែលមានគុណភាពទាបជាង iPhone 17 ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ​ កំពុងព្យាយាមរក្សាតម្លៃឲ្យនៅទាប ចំពេលមានការចំណាយច្រើនលើការផលិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់គេហទំព័រ MacRumors បានបង្ហាញថា Apple អាចផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ត្រកូល iPhone 18 ដោយដាក់ម៉ូដែលស្តង់សាររបស់ខ្លួន ឲ្យស្ថិតនៅកម្រិតទាបជាង បើធៀបទៅនឹងម៉ូដែលស្តង់ដារបស់ iPhone ជំនាន់។

ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានគេដឹងថានឹងជួយ Apple រក្សាតម្លៃទាបជាងមុន សម្រាប់មូដែលមូលដ្ឋាន ខណៈពេលដែលកំពុងមានការកើនឡើងខ្លាំងនៃថ្លៃដើមផលិតសម្រាប់បន្ទះឈីប និងអង្គចងចាំ ។

យោងតាម MacRumors បានបង្ហាញឲ្យដឹងទៀតថា Apple អាចនឹងបន្ទាបកម្រិតល្បឿននៃបន្ទះឈីបដែលត្រូវបំពាក់លើ iPone 18 ដោយកាត់បន្ថយចំនួនស្នូល CPU នៅក្នុងម៉ូដែលស្តង់ដារ ហើយក៏អាចប្រើអង្គចងចាំយឺតជាងមុន ផងដែរ។

មិនតែប៉ុណ្ណោះ iPhone 18 ក៏អាចនឹងមានកម្រិតអេក្រង់ទាបជាងមុនផងដែរ បើធៀបទៅនឹងម៉ូដែល 17 កាលពីឆ្នាំមុន ដែលមានកម្រិតអេក្រង់ទំហំ ៦,៣ អ៊ីញ ជាមួយនឹងការគាំទ្រ ProMotion និងអាចជះពន្លឺបានរហូតដល់ ៣ ០០០ nits។

ជម្រាបជូនផងដែរថា នេះគ្រាន់តែជាការប៉ាន់ស្មានដំបូងរបស់អ្នកវិភាគប៉ុណ្ណោះ ខណៈកាលវិភាគនៃការដាក់ចេញបង្ហាញ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នៅឆ្នាំនេះ នឹងត្រូវដឹងនៅក្នុងខែកញ្ញាខាងមុខ ៕​