មេធំក្រុមហ៊ុនខ្នាតយក្សអាមេរិកជាច្រើន នឹងអមដំណើរលោក ត្រាំ ទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ

អន្តរជាតិ

មេដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកច្រើនជាង ១០ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia, Apple, Qualcomm, Citigroup និង Boeing ផងនោះ នឹងអមដំណើរប្រធានាធិបតី លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៨ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ បានរាយការណ៍ថា សេតវិមាន និងក្រសួងរតនាគារសហរដ្ឋអាមេរិក កំពុងពិចារណាអញ្ជើញតំណាងមកពីក្រុមហ៊ុនអាជីវកម្មអាមេរិកជាង ១០ ឲ្យអមដំណើរប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មាន Semafor បានបង្ហាញឲ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia, Apple, Qualcomm, Citigroup និង Boeing ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញ។ ពួកគេនឹងចូលរួមជាមួយ លោក ត្រាំ នៅក្នុងពិធីទទួលភ្ញៀវដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

ជម្រាបជូនថា បើប្រៀបធៀបទៅនឹងមេដឹកនាំប្រទេសលោកខាងលិចដទៃទៀតដែលទើបតែបានទៅទស្សនកិច្ចប្រទេសចិនថ្មីៗនេះ ចំនួនតំណាងធុរកិច្ចអាមេរិកដែលអមដំណើររបស់ប្រធានាធិបតី មានចំនួនតិចជាងគួរឱ្យកត់សម្គាល់។ កាលពីខែមករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានទៅទស្សនកិច្ចប្រទេសចិនជាមួយមេដឹកនាំធុរកិច្ច និងវប្បធម៌ចំនួន ៦០ នាក់។ ហើយកាលពីខែកុម្ភៈ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានធ្វើដំណើរជាមួយក្រុមហ៊ុនឧស្សាហកម្មយក្សចំនួន ២៩ របស់ប្រទេស៕​