ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយៈពេល ៥ឆ្នាំចុងក្រោយ

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយនៅថ្ងៃទី២៥ ឧសភា ថាការផលិតរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ នៅក្នុងខែមេសា ដោយសារតែមានការរំខានចំពោះការនាំចេញ អំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា និងតម្លៃថាមពលខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផលិតរថយន្តរបស់ប្រទេសនេះ បានធ្លាក់ចុះ ០,៤៤% នៅក្នុងខែមេសា មកនៅត្រឹមចំនួន ១០៣ ៧៩៤ គ្រឿង បន្ទាប់ពីមានការកើនឡើង ២,៦៩% នៅក្នុងខែមីនា។

លោក Surapong Paisitpatanapong ប្រធានផ្នែករថយន្តរបស់ FTI បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការនាំចេញរថយន្តរបស់ថៃ បានធ្លាក់ចុះ ៨,៤៣% មកនៅត្រឹម ៦០ ១៩០ គ្រឿងប៉ុណ្ណោះ នៅក្នុងខែមេសា ដោយសារតែបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារតែសង្គ្រាមអ៊ីរ៉ង់។

គួរជម្រាបជូនផងដែរថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះ គឺជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota, Honda និងម៉ាកយីហោចិនធំៗ ដូចជា BYD និង Great Wall Motors ផងដែរ៕​