ថៅកែក្រុមហ៊ុន Vingroup ជួយ Youtuber ល្បីវៀតណាមម្នាក់ ឲ្យកាន់តំណែងជា CEO ក្រុមហ៊ុនថ្មីរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុន Vingroup ដែលកាន់កាប់ដោយមហាសេដ្ឋីមានគេរបស់វៀតណាម និងក្នុងតំបន់អាស៊ីអាគ្នេយ៍លោក Pham Nhat Vuong បានជួល Youtuber លោក Tran Duc Viet ឬត្រូវបានគេស្គាល់ទូទៅថា JVevermind ជានាយកប្រតិបត្តិនៃក្រុមហ៊ុនថ្មីរបស់លោក គឺ V-Film។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Viet វ័យ ៣៤ឆ្នាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន Vingroup ថា៖”V-Film មានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីភាពយន្តរបស់វៀតណាម ដោយសង្ឃឹមថានឹងអាចផលិតភាពយន្តដ៏លេចធ្លោបំផុត ដើម្បីចែកចាយទៅដល់ទស្សនកិច្ចទូទាំងពិភពលោក តាមរយៈជម្រៅនៃវប្បធម៌ និងស្មារតីជាតិ”។

លោក Viet បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងពហុមេឌាពីសាកលវិទ្យាល័យ Cameron នៅសហរដ្ឋអាមេរិក មុនពេលត្រឡប់ទៅប្រទេសវៀតណាមវិញដើម្បីធ្វើវីដេអូ Vlog បង្ហោះនៅលើ YouTube។ លោក ក៏ជាអ្នកបង្កើមាតិកាវៀតណាមដំបូងគេដែលទទួលបានពានរង្វាន់ Gold Play Button របស់ YouTube ផងដែរ។

គួរជម្រាបជូនផងដែរក្រុមហ៊ុន Vingroup របស់លោក Vuong បានពង្រីកខ្លួនទៅកាន់វិស័យថ្មីៗបន្ថែមទៀត ជាមួយនឹងការបង្កើតក្រុមហ៊ុនកម្សាន្តធំៗចំនួនបី ក្នុងនោះរួមមាន V-Film Cinema Development Jsc និងក្រុមហ៊ុនផ្តោតលើការថតរូប ការថតសំឡេង និងការបោះពុម្ពផ្សាយតន្ត្រីផងដែរ៕​