អ៊ីរ៉ង់ បន្តលើកយកលុយបង្កកជាង ២៤ពាន់លានដុល្លារ ជាលក្ខខណ្ឌចម្បងសម្រាប់ការចរចាជាមួយអាមេរិក

អន្តរជាតិ

យោងតាមមន្ត្រីអ៊ីរ៉ង់ម្នាក់ បានសង្កត់ធ្ងន់ថា ការបញ្ចេញមូលនិធិបង្កករបស់ប្រទេសខ្លួន គឺជាបញ្ហាសំខាន់ ក្នុងការបើកការចរចាជាមួយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mohsen Rezaei ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រាប់ CNN នៅថ្ងៃទី៥ ខែមិថុនាថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកត្រូវបានជាប់គាំងដោយសារបញ្ហានៃការបញ្ចេញទ្រព្យសម្បត្តិបង្កក។

មិនតែប៉ុណ្ណោះ Rezaei បាននិយាយទៀតថា៖​ “ប្រសិនបើប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ការបង្កកទឹកប្រាក់ចំនួន ២៤ពាន់លានដុល្លារ គឺជាការសាកល្បងទំនុកចិត្តដែលយើងចង់បានពីគាត់។ នេះគឺជាការសាកល្បងដែលសហរដ្ឋអាមេរិកត្រូវតែឆ្លងកាត់ ដើម្បីអាចត្រួសត្រាយផ្លូវទៅមុខទឿត។ នោះជាប្រាក់របស់យើង មិនមែនរបស់អាមេរិកទេ”។

ទីប្រឹក្សាកំពូលរូបនេះ បានព្រមានទៀតថា ទីក្រុងតេអេរ៉ង់ នឹងពង្រីកសង្រ្គាមឲ្យហួសពីរដ្ឋឈូងសមុទ្រ ហើយនឹងនាំជម្លោះទៅរកទិសដៅផ្សេងៗទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តជម្លោះរបស់ខ្លួន។

គួរជម្រាបជូនផងដែរថា អ៊ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ ចាប់តាំងពីមានបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ មក។ ខណៈពេលដែលមិនមានតួលេខផ្លូវការណាមួយកំណត់លើតម្លៃសរុបនៃទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កក ប្រព័ន្ធផ្សព្វផ្សាយអាមេរិកប៉ាន់ប្រមាណថាតួលេខនេះមានចន្លោះពី ១០០ពាន់លានដុល្លារ ទៅ ១២៣ពាន់លានដុល្លារ៕​