អឺរ៉ុប ដំឡើងអត្រាការប្រាក់ជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ

អន្តរជាតិ

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២៣ មក ដោយបានក្លាយជាធនាគារកណ្តាលធំដំបូងគេដែលធ្វើដូច្នេះ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១១ ខែមិថុនា ធនាគារកណ្តាលអឺរ៉ុប (ECB) បានប្រកាសបង្កើន ០,២៥% នៃអត្រាការប្រាក់គោលរបស់ខ្លួន ដល់ ២,២៥% ខណៈការសម្រេចចិត្តនេះ ត្រូវបានរំពឹងទុកដោយទីផ្សារ។

ធនាគារកណ្តាលអឺរ៉ុប (ECB) បាននិយាយថា ចលនានេះមានគោលបំណងបន្ធូរបន្ថយសម្ពាធអតិផរណាដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ សេចក្តីថ្លែងការណ៍ដដែលនេះ បានសរសេរទៀតថា ៖”ការដំឡើងអត្រាការប្រាក់គឺសមរម្យដោយសារតែសេណារីយ៉ូជាច្រើនទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់នៃការភ័យខ្លាចទៅលើទស្សនវិស័យរយៈពេលមធ្យម សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ”។

គួរជម្រាបជូនថា ជម្លោះនៅមជ្ឈិមបូព៌ាមានរយៈពេលជិតបីខែកន្លងមកនេះ បានរំខានដល់លំហូរថាមពលសកល ដោយសារតែការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើរោងចក្រផលិតថាមពលនៅក្នុងតំបន់។ បទឈប់បាញ់នៅតែមានប្រសិទ្ធភាព ប៉ុន្តែភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕​