ការវាយប្រហារតាមអ៊ីនធឺណិតរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល កើនឡើងខ្លាំងនៅឆ្នាំ២០២៦ នេះ

អន្តរជាតិ

យោងតាមមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បាននិយាយថា ចំនួននៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ នៅដើមឆ្នាំនេះមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yossi Karadi អគ្គនាយកនៃនាយកដ្ឋានព័ត៌មានវិទ្យាជាតិអ៊ីស្រាអែលបានប្រាប់កាសែតអាល្លឺម៉ង់ Die Welt ថា ក្នុងខែមិថុនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលប្រតិបត្តិការយោធាអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ អាជ្ញាធរអ៊ីស្រាអែលបានកត់ត្រាការវាយប្រហារតាមអ៊ីនធឺណិតដែលមានចំនួនប្រហែល ១ ៦០០ ករណី។

ប៉ុន្តែនៅក្នុងអំឡុងខែដដែលក្នុងឆ្នាំ២០២៦ ចំនួននេះបានកើនឡើងដល់ប្រហែល ៤ ៨០០ ករណី។ នេះបើតាមការបន្ថែមរបស់លោក Yossi Karadi ។

លោក Karadi បាននិយាយទៀតថា ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងប្រឆាំងទៅនឹងប្រព័ន្ធដែលប្រើប្រាស់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីស្រាអែល រួមទាំងអង្គការកណ្តាល ក្រុមហ៊ុនខ្នាតតូច និងមធ្យម រួមទាំងឧបករណ៍ប្រើប្រាស់របស់សាធារណជន ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញការចោទប្រកាន់ទាំងនេះ ខាងអ៊ីរ៉ង់ជារឿយៗ បានចេញមុខបដិសេធថាមិនមានការលួចចូលប្រព័ន្ធកុំព្យូទ័រប្រឆាំងទៅនឹងប្រទេសដដៃទៀតនោះឡើយ ស្របពេលពួកបានអះអាងទៀតថា ប្រទេសខ្លួនក៏ទទួលរងការវាយប្រហារស្រដៀងគ្នានេះផងដែរ៕​