FIFA ដាក់លក់ស្មៅនៅកីឡដ្ឋានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup មួយដុំជិត ៥០០ដុល្លារ

អន្តរជាតិ

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កំពុងដាក់លក់ស្មៅនៅពហុកីឡដ្ឋាន MetLife (សហរដ្ឋអាមេរិក) ដែលជាកន្លែងរៀបចំប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ ក្នុងតម្លៃ ៤៥០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្ថុអនុស្សាវរីយ៍គួរឲ្យភ្ញាក់ផ្អើលនេះ​ ត្រូវបានលក់នៅលើហាងអនឡាញផ្លូវការរបស់ FIFA ផ្ទាល់។ ស្មៅដុំនីមួយៗនៅលើទីលានដែលជាកន្លែងប្រកួតសំខាន់បំផុតនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នេះ នឹងត្រូវយកមករក្សាទុកប្រអប់ជ័រដែលមានគុណភាពខ្ពស់មួយ។

យ៉ាងណាមិញ ទោះបីជាមានតម្លៃរហូតដល់ ៤៥០ដុល្លារក្តី តែវត្ថុអនុស្សាវរីយ៍នេះត្រូវបានដាក់លក់អស់គ្មានសល់។ FIFA បាននិយាយថាការបញ្ជាទិញនឹងត្រូវបានដឹកជញ្ជូនដល់ដៃអតិថិជន ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ ចប់ភ្លាម។

គួរជម្រាបជូនថា ក្រៅពីការលក់ស្មៅពហុកីឡដ្ឋាន FIFA ក៏កំពុងបង្កឱ្យមានភាពចម្រូងចម្រាសលើតម្លៃសំបុត្រខ្ពស់សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នេះផងដែរ។ សំបុត្រធម្មតាសម្រាប់ទស្សនាការប្រកួតផ្តាច់ព្រ័ត្រមានតម្លៃរហូតដល់ ៣២ ៩៧០ដុល្លារ ខណៈពេលដែលសំបុត្រដែលបូករួមទាំងអាហារ និងភេសជ្ជៈមានតម្លៃចន្លោះពី ៣២ ៥០០ដុល្លារ ទៅ ៣៤ ៥០០ដុល្លារ៕​