EU អនុម័តកញ្ចប់ជំនួយ ៧៥២លានដុល្លារ ដល់អាល្លឺម៉ង់ដើម្បីសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ

អន្តរជាតិ

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៤ ខែកក្កដា បានអនុម័តកញ្ចប់ជំនួយចំនួន ៦៥៩លានអឺរ៉ូ (៧៥២លានដុល្លារ) ដល់ប្រទេសអាល្លឺម៉ង់ សម្រាប់គម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបចំនួន ៤ ក្នុងគោលបំណងពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា និងសមត្ថភាពផលិតបន្ទះឈីបរបស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការអឺរ៉ុប (EC) បាននិយាយថា ការឧបត្ថម្ភធនទាំងនេះអនុលោមតាមច្បាប់ជំនួយរបស់រដ្ឋសហភាពអឺរ៉ុប ដែលជាអាទិភាពចម្បង និងការគាំទ្រដល់វិស័យបន្ទះឈីបរបស់ប្លុកនេះ។

ទន្ទឹមនឹងនេះ​ លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍ថា ការអនុម័តការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់គម្រោងថ្មីៗចំនួនបួន នៅក្នុងខ្សែសង្វាក់នៃការផលិតបន្ទះឈីបនេះ បានបង្ហាញថាអឺរ៉ុបកំពុងប្រែក្លាយមហិច្ឆតានៃច្បាប់បន្ទះឈីបរបស់សហភាពអឺរ៉ុបទៅជាសកម្មភាពជាក់ស្តែង”។

មិនតែប៉ុណ្ណោះ គណៈកម្មការអឺរ៉ុបបាននិយាយទៀតថា គម្រោងទាំងនេះនឹងពង្រីកសមត្ថភាពផលិតកម្មរបស់អឺរ៉ុប លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងពង្រឹងភាពធន់នៅក្នុងវិស័យដែលកំពុងមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន៕​