Jazwares ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានបញ្ចេញដាក់លក់តុក្កតា FIFA World Cup ដែលតំណាងឱ្យប្រទេសជាម្ចាស់ផ្ទះទាំងបី។

តុក្កតា Jaguar Zayu ដែលតំណាងឱ្យប្រទេសម៉ិកស៊ិក និងតុក្កតា Moose Maple ដែលតំណាងឱ្យប្រទេសកាណាដា ត្រូវបានគេរាយការណ៍ថា លក់អស់គ្មានសល់ នៅលើគេហទំព័ររបស់ផ្លូវការរបស់ Jazwares។ តុក្កតាទាំងនេះមានតម្លៃប្រមាណ ១២,៩៩ដុល្លារ។
យ៉ាងណាមិញ សម្រាប់តុក្កតា Bald Eagle ដែលតំណាងឱ្យសហរដ្ឋអាមេរិក នៅតែមានដាក់លក់ជាមួយនឹងការបញ្ចុះតម្លៃពិសេស ៣០% នៅត្រឹម ៩,១០ដុល្លារ។ ក្រុមហ៊ុន Jazwares ក៏មានដាក់លក់តុក្កតាពាក់ព័ន្ធនឹងព្រឹត្តិការណ៍ World Cup ជាច្រើនទៀតផងដែរ ដោយសុទ្ធសឹងតែលក់អស់គ្មានសល់។
ក្រុមហ៊ុន Jazwares ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៧ នៅទីក្រុង Sunrise រដ្ឋ Florida។ នៅឆ្នាំ២០២២ Berkshire Hathaway បានទិញយកក្រុមហ៊ុនផលិតតុក្កតាដ៏ធំមួយនេះតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Alleghany Corporation ។
គួរជម្រាបជូនថា នៅលើឆាកអន្តរជាតិ ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Berkshire Hathaway ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាម្ចាស់ និងកាន់កាប់អាជ្ញាប័ណ្ណចែកចាយសម្រាប់ម៉ាកប្រដាប់ក្មេងលេង និងសិទ្ធិផ្តាច់មុខ រួមមាន Squishmallows, Pokemon, Hello Kitty, Star Wars និង Disney ផងដែរ៕

