អ្នកមានដាច់គេនៅអឺរ៉ុប របូតលុយម្នាក់ឯង ក្នុងចំណោមមហាសេដ្ឋីមានបំផុតលើលោក ១០រូប

អន្តរជាតិ

គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកានេះ ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault មានការថយចុះប្រហែល ១,៣ពាន់លានដុល្លារ បើធៀបទៅនឹងសប្ដាហ៍មុន ដោយសារ​មានការប្រែប្រួលនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន LVMH។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការរបាយការណ៍ពីគេហទំព័រ Forbes បានបង្ហាញថា មហាសេដ្ឋីបារាំងរូបនេះ ក៏ជាបុគ្គលតែម្នាក់គត់ ដែលមានការខាតបង់ទ្រព្យសម្បត្តិនាសប្ដាហ៍នេះ នៅក្នុងចំណោមមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យទទួលបានពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤២ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩០,៦ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,៣ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៩,៨ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,២ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៥ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១២,៥ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១០,៤ពាន់លានដុល្លារ៕