ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic គ្រោងលក់ភាគហ៊ុនក្នុងតម្លៃ ៣,៥ពាន់លានដុល្លារ ឲ្យវិនយោគិនជប៉ុន

អន្តរជាតិ

យោងតាមឯកសារផ្លូវការមួយបានបង្ហាញនៅថ្ងៃទី២ ខែវិច្ឆិកាថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI ខ្នាតយក្ស Anthropic គ្រោងនឹងលក់ភាគហ៊ុនដែលមានតម្លៃរហូតដល់ ៥៥២,៩ពាន់លានយ៉េន (ឬស្មើនឹង ៣,៥ពាន់លានដុល្លារ) ទៅកាន់វិនិយោគិននៅក្នុងប្រទេសជប៉ុន ដែលជាផ្នែកមួយនៃការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ IPO លើកដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកសារដដែលនោះក៏បានបញ្ជាក់ទៀតថា ភាគហ៊ុនថ្មីដែលចេញលក់ជូនវិនិយោគិនជប៉ុនទាំនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីបង្កើនដើមទុនសម្រាប់ប្រតិបត្តិការអាជីវកម្ម ព្រមទាំងចំណាយលើប្រតិបត្តិការប្រចាំថ្ងៃ និងការចំណាយលើទ្រព្យសកម្មដើមទុនផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកសារនេះមិនបានបញ្ជាក់ពីទំហំនៃការបោះផ្សាយលក់ភាគហ៊ុន ឬតម្លៃមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុននៅឡើយនោះទេ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា វិនិយោគិនមួយចំនួនបានពិភាក្សាអំពីការវាយតម្លៃក្រុមហ៊ុននេះ ក្នុងកម្រិតប្រហែល ១,៥១,៥ ទ្រីលានដុល្លារ នៅពេលការបោះផ្សាយលក់ IPO ត្រូវធ្វើឡើងជាផ្លូវការ។

ជម្រាបជូនថា នៅក្នុងអំឡុងព្រឹត្តិការណ៍ IPO របស់ក្រុមហ៊ុន SpaceX កាលពីខែមិថុនា ដែលជាការបោះផ្សាយលក់ភាគហ៊ុនដ៏ធំបំផុតមួយនៅលើពិភពលោក វិនិយោគិននៅប្រទេសជប៉ុនបានទិញភាគហ៊ុនដែលមានតម្លៃរហូតដល់ ២,២ពាន់លានដុល្លារ ពីក្នុងចំណោមទឹកប្រាក់សរុប ៧៥ពាន់លានដុល្លារដែលក្រុមហ៊ុនខ្នាតយក្សរបស់មហាសេដ្ឋី Elon Musk មួយនេះរៃអង្គាសបាន៕​