ព្រះសង្ឈថៃមួយអង្គ ត្រូវចាប់ខ្លួនពីបទឆបោក និងលាងលុយកខ្វក់

អន្តរជាតិ

ព្រះសង្ឈថៃ Luang Phor Alongkot ឬត្រូវបានគេស្គាល់ថាជាព្រះសង្ឈ Wisutthiprachanat ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ក្រោមការចោទប្រកាន់ពីបទឆបោក ការធ្វេសប្រហែស និងការលាងលុយកខ្វក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះសង្ឈ Alongkot ជាព្រះចៅអធិការវត្ត Phra Bat Namhu នៅក្នុងខេត្ត Lopburi ភាគកណ្តាលប្រទេសថៃ។ ព្រះសង្ឈអង្គនេះ មានភាពល្បីល្បាញខ្លាំង ដោយសារបង្កើតកន្លែងថែទាំអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ នៅក្នុងបរិវេណវត្ត ចាប់តាំងពីឆ្នាំ១៩៩២ មក។

យ៉ាងណាមិញ ព្រះសង្ឈព្រះជន្ម ៦៥ឆ្នាំនេះ ត្រូវបានបង្ខំឲ្យសឹក មុននឹងត្រូវបាននាំទៅកាន់ទីស្នាក់ការបូលិសព្រហ្មទណ្ឌក្នុងទីក្រុងបាងកក ហើយត្រូវបានចោទប្រកាន់។ ជនសង្ស័យមួយរូបទៀត ឈ្មោះ Seksan Sapsubbsakul ដែលទទួលបន្ទុកផ្នែករៃអង្គាសថវិកាសម្រាប់មណ្ឌលថែទាំអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន ព្រះអង្គ Alongkot បាន​លាលែង​ពី​តំណែង​ជា​ព្រះចៅអធិការ​វត្ត Phra Bat Namhu បន្ទាប់​ពី​មាន​ការ​សង្ស័យអស់​ជា​ច្រើន​សប្តាហ៍​ ពី​ការ​ចាត់ចែង​ការ​បរិច្ចាគ​មិន​ត្រឹមត្រូវ​សម្រាប់​ការ​ថែទាំ​អ្នក​ជំងឺ៕