អាមេរិក សងលុយត្រលប់ទៅវិញជាង ១០០ពាន់លានដុល្លារ ពីពន្ធគយចាស់ដែលដាក់ដោយលោក ត្រាំ

អន្តរជាតិ

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសងប្រាក់ពន្ធនាំចូលចំនួន ៦០% ដែលប្រមូលបានក្រោមគោលនយោបាយពន្ធគយចាស់ដែលត្រូវបានលុបចោលដោយតុលាការកំពូល កាលពីខែកុម្ភៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារមួយដែលបានដាក់ជូនតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (CIT) ក្នុងសប្តាហ៍នេះ រដ្ឋបាលលោក ត្រាំ បាននិយាយថា ខ្លួនបានសងប្រាក់ពន្ធនាំចូលចំនួន ១០០ពាន់លានដុល្លារដែលប្រមូលបានក្រោមគោលនយោបាយពន្ធគយចាស់ ដោយលើកឡើងពីច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ តួលេខនេះតំណាងឱ្យ ៦០% នៃចំនួនទឹកប្រាក់សរុប ១៦៦ពាន់លានដុល្លារដែលរដ្ឋាភិបាលបានប្រមូលបាន។

ដំណើរការសងប្រាក់ពន្ធនេះ បានចាប់ផ្តើមនៅក្នុងខែឧសភា បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចកាលពីខែកុម្ភៈថា ពន្ធគយទាំងនេះមិនមានសុពលភាព ហើយបានបញ្ជាឱ្យរដ្ឋាភិបាលសងប្រាក់ពន្ធដល់អ្នកនាំចូលវិញ។

នៅចុងខែមេសា គយ និងអង្គភាពការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានដាក់ពង្រាយប្រព័ន្ធ CAPE ដើម្បីតាមដាន និងដំណើរការសងប្រាក់ពន្ធនេះ។

គួរជម្រាបជូនផងដែរថា ពន្ធនាំចូលគឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោក ត្រាំ ក្នុងអាណត្តិទីពីររបស់លោក។ តែទោះជាយ៉ាងណាក៏ដោយ គោលនយោបាយជាច្រើនរបស់លោកត្រូវបានបដិសេធដោយតុលាការកំពូល៕​