ក្រុមហ៊ុន Starlink របស់អ្នកមានដាច់គេ Elon Musk ចាប់ផ្តើមលក់សេវាកម្មអ៊ីនធឺណិតផ្កាយរណបនៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Starlink របស់មហាសេដ្ឋីមានដាច់គនៅលើពិភពលោក Elon Musk បានចាប់ផ្តើមលក់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណប នៅក្នុងប្រទេសវៀតណាម ជាមួយនឹងតម្លៃចាប់ពី ១,១៣លានដុង (៤៣ដុល្លារ) ក្នុងមួយខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា Starlink បានប្រកាសដាក់ឱ្យដំណើរការសេវាអ៊ីនធឺណិតរណប (Satellite Internet) ជាផ្លូវការនៅក្នុងប្រទេសវៀតណាម។ ផែនទីគ្របដណ្តប់របស់ Starlink ត្រូវបានធ្វើបច្ចុប្បន្នភាពទៅជា “Available now” នៅក្នុងប្រទេសនេះ ខណៈគេទំព័រ Facebook ផ្លូវការក៏បានធ្វើសេចក្តីណែនាំផ្សេងៗ ទៅកាន់អតិថិជនវៀតណាមផងដែរ។

គួរឲ្យដឹងផងដែរថា សម្រាប់កញ្ចប់ស្តង់ដារ (Standard Plan) មានតម្លៃប្រមាណ ១,១៣លានដុង ឬ ៤៣ក្នុងមួយខែ សម្រាប់ល្បឿនរហូតដល់ ១០០ Mbps។ កញ្ចប់ល្បឿនលឿន (High-Speed Plan) មានតម្លៃប្រមាណ ៦៥ដុល្លារ ក្នុងមួយខែ សម្រាប់ល្បឿនលើសពី ៤០០ Mbps និងកញ្ចប់សេវាកម្មសម្រាប់ក្រុមហ៊ុន/អាជីវកម្ម (Corporate Plans) មានតម្លៃចាប់ពី ១,៤៨លានដុង ក្នុងមួយខែ។

ដោយឡែកចំពោះតម្លៃឧបករណ៍តភ្ជាប់ដំបូង គឺចាប់ពី ៣៣០ដុល្លារ ដល់ ៤១៧ដុល្លារ ផ្អែកលើការកំណត់រចនាសម្ព័ន្ធ និងកម្រៃសេវាតាមតំបន់។

ជម្រាបជូនផងដែរថា មិនដូចសេវាកម្មអ៊ីនធឺណិតធម្មតាដែលពឹងផ្អែកយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធលើដីគោក Starlink គឺតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ផ្កាយរណបដែលនៅទីអវកាស ហើយមិនថានៅតំបន់ដាច់ស្រយាលប៉ុណ្ណានោះទេ វាមានសមត្ថភាពអាចតភ្ជាប់បានដល់គ្រប់ទីកន្លែងតែម្តង៕​