តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈវិនិយោគិនលែងសូវខ្វល់ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក លើអ៊ីរ៉ង់

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិ បានបន្តធ្លាក់ចុះបន្ថែមទៀត គិតនៅត្រឹមថ្ងៃទី២៥ ខែសីហា ពោលគឺមួយថ្ងៃបន្ទាប់ពីបានធ្លាក់ចុះជាង ២% កាលពីការជួញដូរនៅវគ្គមុន ដោយសារអ្នកវិនិយោគមិនសូវចាប់អារម្មណ៍លើផលប៉ះពាល់នៃទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៩០សេន ឬ ១,០% មកត្រឹម ៩១,២៧ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៧៦សេន ឬ ០,៩% មកត្រឹម ៨៤,២៥ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ យោងតាមអ្នកជំនាណប្រចាំនៅធនាគារ ING បានបង្ហាញការយល់ឃើញថា ទីផ្សារប្រេងឆៅបច្ចុប្បន្ន ហាក់ដូចជាមិនសូវមានការព្រួយបារម្ភចំពោះការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន លើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នោះទេ ដោយពាណិជ្ជករចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបង្វែរដៃគូនានាឱ្យចាកចេញពីពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ថាជាផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ហើយមិនអាចធ្វើឱ្យទីផ្សារប្រែប្រួលខ្លាំងនោះឡើយ។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ បានប្រកាសពីការបង្រីកទណ្ឌកម្មទ្រង់ទ្រាយធំមួយ ដើម្បីកាត់ផ្តាច់ប្រភពសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យបញ្ចប់សង្គ្រាម ដោយបានប្រាប់បណ្តាប្រទេសនានាថា ពួកគេត្រូវតែកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយអ៊ីរ៉ង់ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាស់ប្រាក់ដុល្លារជាមិនខាន៕​