Apple គ្រោងផ្តល់ប្រាក់ឈ្នួលជិត ៦០លានដុល្លារ ដល់នាយកប្រតិបត្តិថ្មី លោក John Ternus

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បាននិយាយថា នាយកប្រតិបត្តិថ្មី លោក John Ternus នឹងទទួលបានកញ្ចប់ប្រាក់ឈ្នួលដល់ទៅ ៥៩លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ២០២៧ ខណៈពេលដែលលោក Tim Cook ដែលមានតំណែងថ្មីជាប្រធានប្រតិបត្តិ នឹងទទួលបានប្រាក់ឈ្នួលប្រហែល ៤៧លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SiliconValley។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Apple បានធ្វើការបង្ហាញពីព័ត៌មានពីប្រាក់ឈ្នួលថ្មីនេះ នៅក្នុងឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រ និងផ្សារហ៊ុន កាលពីសប្តាហ៍មុន ដែលជាថ្ងៃដំបូងនៃអាណត្តិរបស់លោក Ternus បានចាប់ផ្តើម។ នាយកប្រតិបត្តិថ្មីរូបនេះថ្មី នឹងទទួលបានប្រាក់ខែគោលប្រចាំឆ្នាំចំនួន ៣លានដុល្លារ ចាប់ពីពេលនេះតទៅ។

គួរឲ្យដឹងថា លោក Tim Cook កំពុងប្រគល់តំណែងនេះទៅឱ្យលោក Ternus វិញ បន្ទាប់ពីដឹកនាំក្រុមហ៊ុន Apple អស់រយៈពេល ១៥ ឆ្នាំ ដែលបានឃើញក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ពង្រីកខ្លួនទៅជាផលិតផលថ្មីៗជាច្រើន និងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនដល់ជិតកន្លះទ្រីលានដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុន ក៏បានកើនឡើងជាង ២២០០% ផងដែរ ក្រោមការដឹកនាំរបស់លោក Cook។

ជម្រាបជូនផងដែរថា ចំពោះប្រាក់ខែប្រចាំឆ្នាំរបស់លោក Cook វិញ នឹងត្រូវបានកាត់បន្ថយពី ៣លានដុល្លារមកត្រឹម ២លានដុល្លារជាផ្នែកមួយនៃតួនាទីថ្មីរបស់លោក នៅក្នុងក្រុមហ៊ុន៕​