តម្លៃស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ត្រកូល iPhone 18 នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា អាចនឹងមានការខុសគ្នាទៅតាមហាងនីមួយៗ ឬការកក់ទុកមុន។ ជាទូទៅ នៅពេលចេញលក់ដំបូងៗ តម្លៃអាចខ្ពស់ជាងទីផ្សារអាមេរិក ប្រហែល ១៥០ដុល្លារ ដល់ ៣៥០ដុល្លារ ដោយអាស្រ័យលើការបូកបញ្ចូលថ្លៃដឹកជញ្ជូន ពន្ធ និងតម្រូវការទីផ្សារ ជាពិសេសទៅលើពណ៌ទើបចេញថ្មីតែម្តង។

យ៉ាងណាមិញ ខាងក្រោមនេះជាតម្លៃប៉ាន់ស្មានរបស់ស្មាតហ្វូនត្រកូល iPhone 18 នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ដោយផ្អែកតាមម៉ូឌែល និងទំហំផ្ទុក Storage ៖
iPhone 18 Pro
ទំហំ 256GB: អាចមានតម្លៃ $1,350 – $1,399
ទំហំ512GB: អាចមានតម្លៃ $1,550 – $1,599
ទំហំ 1TB: អាចមានតម្លៃ $1,750 – $1,799
ទំហំ 2TB: អាចមានតម្លៃ $2,050 – $2,099
iPhone 18 Pro Max
ទំហំ 256GB: អាចមានតម្លៃ $1,450 – $1,499
ទំហំ 512GB: អាចមានតម្លៃ $1,650 – $1,699
ទំហំ 1TB: អាចមានតម្លៃ $1,850 – $1,899
ទំហំ 2TB: អាចមានតម្លៃ $2,150 – $2,199
iPhone Duo (ម៉ូឌែលបត់អេក្រង់)
ទំហំ 256GB: អាចមានតម្លៃ $2,199 – $2,299
ទំហំ 512GB: អាចមានតម្លៃ $2,399 – $2,499
ទំហំ 1TB: អាចមានតម្លៃ $2,699 – $2,799
គូសបញ្ជាក់ផងដែរថា ខាងលើនេះគ្រាន់តែតម្លៃប៉ាន់ស្មានប៉ុណ្ណោះ ខណៈតម្លៃពិតប្រាកដ យើងមានតែរង់ចាំការដាក់លក់ស្មាតហ្វូននេះ នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាផ្ទាល់ ដោយតម្លៃអាចមានការប្រែប្រួលទៅតាមហាងលក់នីមួយៗ ។

