លោក ត្រាំ ចេញមុខបដិសេធជុំវិញកង្វល់ថា AI នឹងបំផ្លាញពិភពលោក

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធចំពោះហានិភ័យដែលថាបច្ចេកវិទ្យា AI អាចនឹងឆ្លងផុតការគ្រប់គ្រង និងបំផ្លាញមនុស្សជាតិ ដែលផ្ទុយស្រឡះពីការព្រមាននាពេលថ្មីៗនេះពីសំណាក់ក្រុមអ្នកជំនាញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ​ បានសរសេរមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៤ កញ្ញាថា៖”ខ្ញុំជាអ្នកជំនាញខាងលាតត្រដាងរឿងបោកប្រាស់ ហើយឥឡូវនេះខ្ញុំនឹងលាតត្រដាងរឿងចុងក្រោយបង្អស់មួយ។ វាគឺជាការអះអាងថា AI នឹងដណ្តើមអំណាច វាយប្រហារ និងបំផ្លាញពិភពលោក ហើយថារូបូតនឹងចូលមកក្នុងក្រុងនានាដើម្បីសម្លាប់ពួកយើងទាំងអស់គ្នា”។

ទន្ទឹមនឹងនេះ លោក ត្រាំ​ ក៏បាននិយាយប្រឆាំងនឹងការអំពាវនាវឲ្យពន្យឺតល្បឿននៃការអភិវឌ្ឍ AI ផងដែរ ដោយលោកបានអះអាងថា សហរដ្ឋអាមេរិកមិនអាចប្រឈមមុខនឹងការចាញ់ចិននៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យានេះបាននោះឡើយ។

មេដឹកសេតវិមានរូបនេះ បានរិះគន់អ្នកប្រឆាំង AI និងមជ្ឈមណ្ឌលទិន្នន័យថាជាជនក្បត់ជាតិថែមទៀតផង ដោយលោកអះអាងថា នៅសហរដ្ឋអាមេរិកកំពុងមានការឃុបឃិតគ្នាក្នុងគោលបំណងធ្វើឱ្យឧស្សាហកម្មនេះចុះខ្សោយ។

គួរជម្រាបជូនផងដែរថា ជុំវិញការព្រួយបារម្ភអំពីគំរាមកំហែងនៃ AI នេះ បានកើនឡើងយ៉ាងខ្លាំង កាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពីលោក Jacob Coxon ដែលជាអ្នកស្រាជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន AI Anthropic បានប្រកាសចាកចេញពីក្រុមហ៊ុនដោយមិនបានរំពឹងទុក និងបាននិយាយពីហានិភ័យដ៏ធ្ងន់ធ្ងរនៃបច្ចេកវិទ្យានេះ នាពេលអនាគតផងដែរ៕​