លោក Zhang Yiming ដែលត្រូវគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន ByteDance និងជាក្រុមហ៊ុនមេរបស់ TikTok បានក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី ដោយទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងដល់ ១០៥,៥ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបមហាសេដ្ឋីចិនរូបនេះ បានកើនឡើងជាង ១២ពាន់លានដុល្លារនៅក្នុងខែនេះ។ ការកើនឡើងនេះ បានកើតឡើងបន្ទាប់ពី ByteDance ទទួលបានទុនវិនិយោគពីក្រុមហ៊ុននានា រួមមាន BlackRock, Fidelity Investments និង T. Rowe Price ផងដែរ។
មិនតែប៉ុណ្ណោះ ការកើនឡើងនេះបានធ្វើឱ្យលោក Zhang នាំមុខស្ថាបនិកក្រុមហ៊ុន Adani Group របស់ប្រទេសឥណ្ឌា គឺលោក Gautam Adani ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១០៤,៨ពាន់លានដុល្លារ និង Mukesh Ambani ដែលមានទ្រព្យសរុបជាង ៨០ពាន់លានដុល្លារ ផងដែរ៕

