លោក ត្រាំ ឈានដល់ការអនុម័តការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំថ្មីបន្ថែមទៅលើប្រទេសរុស្ស៊ី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មីដែលបានកំណត់គោលដៅជាពិសេសទៅលើប្រទេសរុស្ស៊ីពាក់ព័ន្ធទៅនឹងជម្លោះនៅអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីសភាអាមេរិកបានអនុម័តឯកសារនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ត្រាំ បានចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឲ្យមានការអនុវត្ត និងការពង្រីកវិធានការដាក់ទណ្ឌកម្ម ពន្ធគយ និងការហាមឃាត់ផ្នែកពាណិជ្ជកម្មតាមផ្លូវច្បាប់ប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការបន្តវិធានការដាក់ទណ្ឌកម្មដែលមានស្រាប់ប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។

យ៉ាងណាមិញ សភាតំណាងរាស្ត្រអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១៦ ខែកញ្ញា ដោយមានសំឡេងគាំទ្រចំនួន ២៦២ និងសំឡេងប្រឆាំងចំនួន ១៥៩។ ព្រឹទ្ធសភាអាមេរិកបានអនុម័តឯកសារនេះផងដែរ កាលពីខែសីហា ដោយមានសំឡេងគាំទ្រចំនួន ៨៦ និងសំឡេងប្រឆាំងចំនួន ១១។

ជុំវិញច្បាប់នេះកំណត់គោលដៅលើវិស័យថាមពល និងវិស័យការពារជាតិរបស់រុស្ស៊ី ប្រធានាធិបតី វ្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំង «កងនាវាសម្ងាត់» (shadow fleet) ដែលគេចោទប្រកាន់ថាទីក្រុងមូស្គូបានប្រើប្រាស់វាដើម្បីគេចវេះពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

មិនតែប៉ុណ្ណោះទណ្ឌកម្មជុំថ្មីនេះ ក៏នឹងកំណត់គោលដៅលើក្រុមហ៊ុន និងស្ថាប័នបរទេសដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រកងទ័ពរុស្ស៊ី និងពង្រីកវិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ីរ៉ង់ផងដែរ។ វាក៏ផ្តល់អំណាចដល់ប្រធានាធិបតី ត្រាំ ក្នុងការដាក់ពន្ធគយរហូតដល់ ១០០% លើប្រទេសនានាដែលទិញប្រេង និងឧស្ម័នពីរុស្ស៊ី ដោយមានគោលបំណងកាត់ផ្តាច់ធនធានហិរញ្ញវត្ថុសម្រាប់យុទ្ធនាការយោធានៅអ៊ុយក្រែន៕​