បុរសខ្លាំង ពូទីន ថារុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអឺរ៉ុបនោះឡើយ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី​ លោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់ទម្រង់នៃជម្លោះណាមួយជាមួយអឺរ៉ុបនោះទេ បន្ទាប់ពីប្រទេសសមាជិក NATO មួយចំនួនបានព្រមានអំពីហានិភ័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Saint Petersburg កាលពីថ្ងៃទី២៥ ខែកញ្ញា ថា៖”មនុស្សជាច្រើននៅអឺរ៉ុបនិយាយថា ពួកគេព្រួយបារម្ភអំពីការវាយប្រហារពីប្រទេសរុស្ស៊ី ដូច្នេះហើយទើបពួកគេជឿថា ពួកគេត្រូវតែត្រៀមខ្លួនសម្រាប់សកម្មភាពទប់ទល់ ឬធ្វើសង្គ្រាមជាមួយរុស្ស៊ី”។

លោកបានបន្ថែមថា រុស្ស៊ីគ្មានចេតនាណាមួយក្នុងការបង្កើនភាពតានតឹងនោះទេ ដោយលោកបានរិះគន់បណ្តាប្រទេសនៅអឺរ៉ុបដែលមានទស្សនៈផ្ទុយពីនេះ។ បុរសខ្លាំអរុស្ស៊ីរូបនេះ បាននិយាយថា ៖”ខ្ញុំចង់បញ្ជាក់ម្តងទៀតថាយើងមិនបានត្រៀមខ្លួនសម្រាប់សកម្មភាពរំលោភបំពាន ឬបង្កសត្រូវណាមួយប្រឆាំងនឹងអឺរ៉ុបនោះទេ”។

ជុំវិញការលើកឡើងនេះ​ បានកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានសម្តែងការព្រួយបារម្ភអំពីហានិភ័យដែលរុស្ស៊ីអាចធ្វើការវាយប្រហារសម្ងាត់លើដែនដីរបស់ពួកគេ ខណៈពេលដែលជម្លោះនេះបានឈានចូលដល់ឆ្នាំទីប្រាំហើយ។

គួរឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ កាលពីមុនបានចោទប្រកាន់រុស្ស៊ីថាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននៅព្រលានយន្តហោះ Leipzig កាលពីខែសីហា ខណៈពេលដែលប៉ូឡូញបានព្រមានថារុស្ស៊ីអាចប្រើប្រាស់ដ្រូន និងមីស៊ីលដើម្បីវាយប្រហារលើបណ្តាប្រទេសដែលគាំទ្រអ៊ុយក្រែន៕