តាមការស្រាវជ្រាវពី UBS បានបង្ហាញថា មហាសេដ្ឋីជំនាន់មុន នឹងផ្ទេរទ្រព្យជាង ៨ទ្រីលានដុល្លា ទៅឲ្យកូនចៅជំនាន់ក្រោយ ក្នុងពេល ២០ឆ្នាំខាងមុខ

អន្តរជាតិ

ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់ UBS Billionaire Ambitions Report បានបង្ហាញថា ក្នុងរយៈពេល ២០ឆ្នាំខាងមុខនេះ ទ្រព្យសម្បត្តិចំនួនជាង ៨ទ្រីលានដុល្លារ នឹងត្រូវផ្ទេរពីមហាសេដ្ឋីជំនាន់មុន (Baby Boomers) ទៅឲ្យកូនចៅជំនាន់ក្រោយ (Gen Z & Millennials)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យចុងក្រោយបង្អស់ពី UBS Billionaire Ambitions Report ការផ្ទេរទ្រព្យសម្បត្តិដ៏ច្រើនមហិមានេះកំពុងតែកើនឡើងក្នុងល្បឿនយ៉ាងខ្លាំង។ យ៉ាងណាមិញ នេះក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃការតាមដានរបស់ធនាគារ UBS ដែលទំហំលុយបានមកពីការទទួលមរតក មានចំនួនលើសលុបជាងទ្រព្យសម្បត្តិដែលបង្កើតឡើងដោយការបង្កើតអាជីវកម្មថ្មីៗបែបនេះ។

ប្រភពដដែលនោះ បានបន្តទៀតថា ជុំវិញការចែកចាយមរតកតជំនាន់នេះគឺមិនមានភាពស្មើគ្នានោះទេ នៅលើពិភពលោក ដោយចំនួនទ្រព្យសម្បត្តិទាំងនោះគឺផ្តោតខ្លាំងលើតំបន់សេដ្ឋកិច្ចធំៗមួយចំនួនដូចជា៖​

សហរដ្ឋអាមេរិក និងអាមេរិកខាងជើង (North America): ជាតំបន់ឈានមុខគេដែលមានទំហំទ្រព្យសម្បត្តិផ្ទេរទៅឱ្យកូនចៅច្រើនជាងគេបង្អស់។ យោងតាមរបាយការណ៍ គ្រាន់តែអ្នកស្នងមរតកជំនាន់ក្រោយនៅអាមេរិកខាងជើង ទទួលបានលុយផ្ទេររហូតដល់ទៅ រាប់សិបបពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

អឺរ៉ុបខាងលិច (Western Europe): គឺជាតំបន់សកម្មបំផុតមួយ ដែលមានចំនួនបុគ្គលទទួលមរតកច្រើនជាងគេ (ឧទាហរណ៍៖ ប្រទេសអាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស និងស្វីស)។ នៅក្នុងឆ្នាំកន្លងទៅ អឺរ៉ុបខាងលិចមានអ្នកទទួលមរតកនិងកើតជាមហាសេដ្ឋីថ្មីៗរហូតដល់ ៤៨ នាក់ ដែលក្តោបក្តាប់ទឹកប្រាក់សរុបជិត ១៥០ពាន់លានដុល្លារ។

ចំណែកឯអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍វិញ តំបន់នេះក៏កំពុងមានសន្ទុះកើនឡើងយ៉ាងលឿនខ្លាំងផងដែរ។ មហាសេដ្ឋីជំនាន់មុននៅអាស៊ីដែលបានកសាងអាជីវកម្មគ្រួសារតាំងពីទសវត្សឆ្នាំ១៩៧០-១៩៨០ ចាប់ផ្តើមផ្ទេរមរតកទាំងនោះទៅឱ្យកូន និងចៅៗរបស់ពួកគេរាប់ពាន់លានដុល្លារផងដែរ៕