មហាសេដ្ឋី​មាន​ដាច់គេ Elon Musk ជាប់​លេខ ២ ជា​បុគ្គល​មាន​ Followers ច្រើន​បំផុត​លើ​ Twitter

អន្តរជាតិ

បណ្ដាញសង្គម​ខ្នាតយក្ស Twitter អាច​និយាយ​បាន​ថា ជា​បណ្ដាញ​សង្គម​ដែល​មាន​ប្រជាប្រិយភាព​បំផុត​មួយ​លើ​លោក បន្ទាប់​ពី Instagram, YouTube និង Facebook រហូត​ដល់​ធ្វើ​ឲ្យ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk ចាប់អារម្មណ៍​ទិញ​យក​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​តែ​ជា​បណ្ដាញ​សង្គម​ពេញនិយម Twitter មាន​អ្នកប្រើប្រាស់​គ្រប់​លំដាប់ រាប់​ទាំង​មហាសេដ្ឋី​ផង​ដែរ តែ​សម្រាប់ Elon Musk ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​វិញ មិនមែន​ជា​បុគ្គល​មាន​ Followers ច្រើន​បំផុត​ឡើយ បើ​ទោះ​ជា​មាន​ចំនួន​ Followers ជិត ១០០ លាន​គណនី​ក្ដី។

​ចំណែក​ឯ​បុគ្គល​ដែល​ឈរ​នៅ​ពី​លើ Elon Musk ក្នុង​នាម​ជា​ម្ចាស់​គណនី​ Twitter មាន​ Followers ច្រើន​បំផុត​គិត​ត្រឹម​ថ្ងៃទី ២៤ ​មិថុនា ២០២២ គឺ តារា​ចម្រៀង Rihanna។ ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ១០ រូប​មាន​ចំនួន Followers ច្រើន​បំផុត​នៅ​លើ Twitter៖

  1. Rihanna មាន​ចំនួន Followers ១០៦,៨ លាន​គណនី
  2. Elon Musk មាន​ចំនួន Followers ៩៩,៥ លាន​គណនី
  3. Kim Kardashian មាន​ចំនួន Followers ៧២,៧ លាន​គណនី
  4. Bill Gates មាន​ចំនួន Followers ៥៩,៦ លាន​គណនី
  5. LeBron Jmaes មាន​ចំនួន Followers ៥១,៦ លាន​គណនី
  6. Oprah Winfrey មាន​ចំនួន Followers ៤៣,២ លាន​គណនី
  7. Kanye West មាន​ចំនួន Followers ៣០,៨ លាន​គណនី
  8. Tim Cook មាន​ចំនួន Followers ១៣,៥ លាន​គណនី
  9. Richard Branson មាន​ចំនួន Followers ១២,៦ លាន​គណនី
  10. Mark Cubanមាន​ចំនួន Followers ៨,៧ លាន​គណនី

បញ្ជាក់​ដែរ​ថា ទិន្នន័យ​ខាងលើ​ទាំងអស់​គឺជា​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Forbes៕