មហាសេដ្ឋី Elon Musk ថាលោកនឹងប្តូរឈ្មោះ SpaceXAI ទៅជា SpaceXSI វិញ តាមបញ្ជារបស់លោក ត្រាំ​

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX បានបង្ហោះសារមួយកាលពីថ្ងៃទី៤ ខែតុលាថា លោកនឹងប្តូរឈ្មោះផ្នែក AI របស់ក្រុមហ៊ុន ទៅជា SpaceXSI វិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះបទបញ្ជាឲ្យមានការប្រើប្រាស់ឈ្មោះ “Super Intelligence” ឬ SI ជំនួសឲ្យពាក្យ “Artificial Intelligence” (AI) ដែលត្រូវបានប្រើប្រាស់នាពេលសព្វថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលលោក Musk បានឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ម្នាក់នៅលើបណ្តាញសង្គម X ដែលបានសួរលោកអំពីលទ្ធភាពនៃការប្តូរឈ្មោះ SpaceXAI ទៅជា SpaceXSI វិញ ដោយលោកបាននិយាយថា ៖” ពិតមែនហើយ យើងនឹងធ្វើការផ្លាស់ប្តូរវាក្នុងពេលឆាប់ៗនេះ”។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Musk ហាក់នៅមិនទាន់បានផ្តល់ព័ត៌មានជាក់លាក់បន្ថែមទាក់ទងនឹងការប្តូរឈ្មោះនេះនៅឡើយទេ ហើយលោកក៏មិនបានផ្តល់កាលវិភាគច្បាស់លាស់ថាការផ្លាស់ប្តូរនេះនឹងកើតឡើងនៅពេលណានោះដែរ។

ជម្រាបជូនថា នៅក្នុងថ្លែងការណ៍មួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុន លោក ត្រាំ បានប្រកាសថាចាប់ពីពេលនេះតទៅ រាល់ឯកសាររបស់សហរដ្ឋអាមេរិក ហើយរួមទាំងពិភពលោកទាំងមូលផងនោះ នឹងត្រូវផ្លាស់ប្តូរមកប្រើពាក្យ ‘Super’ ដែលជាពាក្យត្រឹមត្រូវជាង ពោលគឺផ្ទុយពីពាក្យ Artificial ដែលប្រើប្រាស់បច្ចុប្បន្ន។ ដូច្នេះគួរឈប់ប្រើពាក្យ AI ហើយប្តូរមកប្រើពាក្យ SI ជំនួសវិញ៕​