ស្ដេច​ត្រាញ់​ឥណ្ឌា Ambani ខ្ទាត​ចេញ​ពី​ Top 10 ជំនួស​វិញ​ដោយ​សមាជិក​ថ្មី​នៃ​បញ្ជី​អ្នកមាន​ដាច់គេ

អន្តរជាតិ

វា​ជា​លើក​ទីមួយក្នុង​រយៈពេល​ជាច្រើន​ខែ ដែល​បញ្ជី​អ្នកមាន​បំផុត​លើ​លោក​ទាំង ១០ រូប មាន​ការ​ប្រែប្រួល ដោយ​មាន​សមាសភាព​ថ្មី​ឡើង​មក​កាន់​តំណែង​មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Forbes Real Time Billionaires បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ដេចត្រាញ់​ឥណ្ឌា Mukesh Ambani បាន​របូត​តំណែង​ Top 10 ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ហើយ​បច្ចុប្បន្ន​លោក​ឈរ​នៅ​លេខរៀង​ទី ១១។

Steve Ballmer

ដោយ​ឡែក​បុរស​ដែល​បាន​មក​គ្រង​តំណែង​ជំនួស​ស្ថាបនិក Reliance Industries វិញ គឺ​មាន​ឈ្មោះ Steve Ballmer ជា​វិនិយោគិន​ជនជាតិ​អាមេរិក ដែល​ធ្លាប់​គ្រង​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Microsoft ពី​ឆ្នាំ ២០០០ ដល់ ២០១៤ ផង​ដែរ។

តោះ! កុំ​រង់ចាំ​យូរ សូម​ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​លើ​លោក​ទាំង ១០ រូប​គិត​ត្រឹម​ថ្ងៃទី ០៩ ​កក្កដា ២០២២ ដូច​តទៅ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣៧,៩ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៩,២ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤១,២ ពាន់​លាន​ដុល្លារ

4.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៤,៦ ពាន់​លាន​ដុល្លារ

5. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥,១ ពាន់​លាន​ដុល្លារ

6. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៦ ពាន់​លាន​ដុល្លារ​

7. Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩ ពាន់​លាន​ដុល្លារ

8. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៨,៦ ពាន់​លាន​ដុល្លារ

9. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៧,៧ ពាន់​លាន​ដុល្លារ

10. Steve Ballmer អតីត CEO នៃ​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៨,១ ពាន់​លាន​ដុល្លារ៕