ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Microsoft កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនចំនួន ៦០ ០០០ នាក់ ដើម្បីដាក់ពាក្យលាឈប់ពីការងាររបស់ពួកគេដោយស្ម័គ្រចិត្ត ខណៈពេលដែលក្រុមហ៊ុនកំពុងព្យាយាមកាត់បន្ថយការចំណាយ និងផ្តោតលើការវិនិយោគទៅលើបញ្ញាសិប្បនិម្មិត AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៦ ខែតុលា ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួនកំពុងផ្តល់ប្រាក់បំណាច់ដល់បុគ្គលិកប្រហែល ៦០ ០០០ នាក់ ដែលដាក់ពាក្យលាឈប់ដោយស្ម័គ្រចិត្ត។ នេះតំណាងឱ្យជាង ២៥% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ យ៉ាងណាមិញ ជុំវិញជំហាននេះបានកើតឡើងខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សបច្ចេកវិទ្យាមួយនេះកំពុងស្វែងរកការកាត់បន្ថយការចំណាយ និងទម្លាក់មូលនិធិសម្រាប់ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើ AI។
គួរជម្រាបជូនថា ដូចទៅនឹងក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀតដែរ Microsoft កំពុងចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារលើបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យ AI។ ក្រុមហ៊ុន Microsoft មានបុគ្គលិកពេញម៉ោងចំនួន ២២៣ ០០០ នាក់ទូទាំងពិភពលោកគិតត្រឹមចុងត្រីមាសទីពីរ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១០% នៅឆ្នាំនេះ៕

